ការសិក្សាលើកឡើងថា «មហាទ្វីប» ថ្មី អាចបំផ្លាញមនុស្ស និងធ្វើឲ្យភពផែនដីមិនអាចរស់នៅបាន

2023/09/27 10:25:42 pm        111

បណ្ដាអ្នកស្រាវជ្រាវនានា បានព្យាករថា ការកកើត «មហាទ្វីប« ថ្មី អាចបំផ្លាញមនុស្ស និងថនិកសត្វដទៃទៀត ដែលនៅមានជីវិត ក្នុងរយៈពេល ២៥០លានឆ្នាំខាងមុខ។

ដោយប្រើប្រាស់គំរូអាកាសធាតុរបស់កុំព្យូទ័រទំនើបបំផុតដំបូងគេមិនធ្លាប់មាន ដើម្បីប្រមើលមើលពីអនាគតដ៏វែងឆ្ងាយនោះ បណ្ដាអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Bristol (University of Bristol) នៅចក្រភពអង់គ្លេស បានប៉ាន់ស្មានពីរបៀបថា តើអាកាសធាតុ នឹងឡើងក្ដៅកាន់តែខ្លាំងយ៉ាងដូចម្ដេច បន្ទាប់ពីទ្វីបទាំងឡាយរបស់ភពផែនដីរលាយចូលគ្នាបង្កើតបានជាមហាទ្វីបមួយ ឈ្មោះ «Pangea Ultima» ក្នុងរយៈពេលប្រមាណជា ២៥០លានឆ្នាំខាងមុខ។

អ្នកស្រាវជ្រាវ បានរកឃើញថា មហាទ្វីបនោះនឹងមានកម្ដៅក្ដៅខ្លាំងបំផុត ស្ងួតហែង និងស្ទើរតែមិនអាចផ្ដល់ភាពមានជិវិតដល់មនុស្ស និងពពួកថនិកសត្វ ដែលមិនមានការវិវឌ្ឍ ដើម្បីសម្របខ្លួននឹងការត្រូវកម្ដៅក្ដៅខ្លាំងពេករយៈពេលយូរ។ អ្នកស្រាវជ្រាវទាំងនោះ បានយកគំរូតាមនិន្នាការនៃសីតុណ្ហភាព ខ្យល់ ភ្លៀង និងសំណើម សម្រាប់មហាទ្វីប ហើយបានប្រើប្រាស់គំរូនៃការវិវឌ្ឍសំបកផែនដី គីមីវិទ្យា និងជីវវិទ្យាមហាសមុទ្រ ដើម្បីគណនាកម្រិតកាបូនឌីអុកស៊ីត។

ការស្រាវជ្រាវបានរកឃើញថា មិនត្រឹមតែការកកើតមហាទ្វីប Pangea Ultima ដែលនាំឲ្យមានការផ្ទុះភ្នំភ្លើងញឹកញាប់ ការបញ្ចេញកាបូនឌីអុកស៊ីតទៅក្នុងបរិយាកាស និងធ្វើឲ្យភពផែនដីឡើងក្តៅកាន់តែខ្លាំងប៉ុណ្ណោះទេ តែព្រះអាទិត្យក៏នឹងបញ្ចេញពន្លឺកាន់តែភ្លឺជាងមុន ដែលនឹងបញ្ចេញថាមពលកាន់តែច្រើន និងធ្វើឲ្យផែនដីកាន់តែក្ដៅ។ នេះបើតាមការកត់សម្គាល់របស់អ្នកជំនាញ ក្នុងឯកសារ ដែលចុះផ្សាយដោយសារព័ត៌មាន Nature Geoscience។

ដូច្នេះ ជារួម តាមការលើកឡើងរបស់អ្នកវិទ្យាសាស្ត្រនៃការកកើតមហាទ្វីបថ្មីនេះ មានន័យថា ការឡើងកម្ដៅកាន់តែខ្លាំង ដែលមានចន្លោះយ៉ាងហោចណាស់ពី ៤០អង្សាសេ ទៅ៥០អង្សាសេ នឹងបង្កើតបានជាបរិយាកាសមួយ ដែលមិនមានប្រភពផ្ដល់ចំណីអាហារ ឬទឹកដល់មនុស្ស និងពពួកថនិកសត្វនោះឡើយ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        33
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        44
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm