ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសដាក់ដំណើរការថ្នាលសហគមន៍ឌីជីថល កម្ពុជា (ស.ឌ.ក)

2023/09/27 11:06:55 pm        124

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រី្តក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ បានប្រកាសដាក់ដំណើរការថ្នាលសហគមន៍ឌីជីថល កម្ពុជា (ស.ឌ.ក) ដើម្បីគាំទ្រទៅដល់ការអនុវត្តន៍ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច សង្គមឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ជាពិសេសយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

បន្ទាប់ពីឯកឧត្តម ទូច យ៉ារ៉ាន់ឌី អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បង្ហាញអំពីសាវតា បច្ចុប្បន្នភាព បេសកកម្ម ទស្សវិស័យ គោលដៅ មុខងារសំខាន់ៗ និងអត្ថប្រយោជន៍ទាក់ទង និងថ្នាលសហគមន៍ឌីជីថលកម្ពុជា រួចមក ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានថ្លែងថា ថ្នាលសហគមន៍ឌីជីថល កម្ពុជា ត្រូវបានរៀបចំឡើងដោយគំនិតផ្តួចផ្តើមរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងគោលបំណងប្រមូលផ្តុំអ្នកអភិវឌ្ឍបច្ចេកវិទ្យា សហគ្រិនឌីជីថល និងអ្នកមានគុណវុឌ្ឍិបច្ចេកវិទ្យាឌីជីថល ក៏ដូចជាសិស្សានុសិស្ស ដែលអាចបង្ហាញពីសក្កានុពល និងពង្រីកទំនាក់ទំនងរវាងអ្នកអភិវឌ្ឍសុសវែ បច្ចេកវិទ្យាឌីជីថល លើកកម្ពស់សហការនៅការផ្លាស់ប្តូរបទពិសោធន៍ជាមួយនឹងការរីកចម្រើន នៃវិស័យឌីជីថលនៅកម្ពុជា ឈានទៅដល់កសាងមូលធនមនុស្ស ឲ្យក្លាយទៅជាពលរដ្ឋឌីជីថល ក្នុងន័យនេះ ថ្នាលសហគមន៍ឌីជីថលនៅកម្ពុជា បានក្លាយជាចំណែកមួយក្នុងការគាំទ្រសកម្មភាពអាទិភាព នៃយុទ្ធសាស្រ្តកសាងធនធានមនុស្សឌីជីថល ដែលក្រសួង បាននិងកំពុងតែយកចិត្តទុកដាក់។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនថា ការងារសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល១៥ឆ្នាំ គឺធ្វើយ៉ាងណា ដើម្បីប្រែក្លាយរដ្ឋាភិបាល ឲ្យក្លាយទៅជារដ្ឋាភិបាលឌីជីថល និងប្រែក្លាយពលរដ្ឋកម្ពុជា ឲ្យក្លាយជាពលរដ្ឋឌីជីថល ធុរៈកិច្ច និងសេដ្ឋកិច្ចកម្ពុជា ឲ្យទៅជាសេដ្ឋកិច្ច ធុរៈកិច្ចឌីជីថល។ ដើម្បីសម្រេចបានគោលដៅនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានតួនាទី សំខាន់ៗមួយចំនួន។

​ជាចុងក្រោយឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានបញ្ជាក់ថា ក្រសួងបានចាប់ផ្តើមការប្រកួតថ្នាក់ជាតិមួយដែលមានឈ្មោះថា “កម្មវិធីបញ្ញវន្តឌីជីថល Digital Talents” ដើម្បីលើកកម្ពស់ចំណាប់អារម្មណ៍លើជំនាញឌីជីថល ជាពិសេសក្នុងចំណោមសិស្សវិទ្យាល័យនៅទូទាំងប្រទេស ដើម្បីរួមចំណែកបន្ថែមទៀតដល់ការកសាងធនធានមនុស្សឌីជីថលរបស់ប្រទេស ក្រសួងក៏គ្រោងសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅវិទ្យាល័យចំនួន ៥៥៨ទូទាំងប្រទេស ដើម្បីជំរុញការអភិវឌ្ឍជំនាញ និងការបង្កើនសមត្ថភាពផ្នែកឌីជីថល ដល់អ្នកពាក់ព័ន្ធ ជាអាទិ៍សិស្សានុសិស្ស មន្ត្រីមូលដ្ឋាន ពលករជំនាញ និងការប្រើប្រាស់ប្រព័ន្ធឌីជីថល ដល់ប្រជាជនតាមសហគមន៍មូលដ្ឋានផងដែរ៕  អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm