សម្ដេចធិបតីបញ្ជាក់ថា គម្រោងយកពន្ធនៅឆ្នាំក្រោយ នៅមិនទាន់មានការសម្រេចពីរដ្ឋាភិបាលនៅឡើយទេ

2023/09/28 03:29:31 am        1.1 K

ភ្នំពេញ ៖ ថ្លែងតាមរយៈសារសំឡេងពិសេសនៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានរម្លឹកឱ្យដឹងថា គម្រោងអនុវត្តការយកពន្ធនៅឆ្នាំ២០២៤ ខាងមុខនេះ មិន មែនជាគម្រោងថ្មីថ្មោងនោះទេ គឺជាគម្រោងដែលបានអនុម័តតាំងពីច្រើនឆ្នាំកន្លងមកហើយ។

សម្ដេចធិបតីនាយរដ្ឋមន្ត្រីបន្ថែមថា គម្រោងនេះ គឺបានពន្យារពេលជាច្រើនឆ្នាំកន្លងមកហើយ ហើយ គ្រោងនឹងអនុវត្តនៅឆ្នាំក្រោយ។ យ៉ាងនេះក្ដីសម្ដេចធិបតីបានបញ្ជាក់បន្ថែមថា គម្រោងអនុវត្តការយក ពន្ធនៅឆ្នាំក្រោយនេះ នៅមិនទាន់មានការសម្រេចជាផ្លូវការណាមួយ ពីរាជរដ្ឋាភិបាលនៅឡើយនោះ ទេ។

​ក្រៅពីលើកឡើងបែបនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា នៅក្នុង អាណត្តិរាជរដ្ឋាភិបាលថ្មីនេះ គឺមិនមានការបង្កើតបន្ថែមនូវការយកពន្ធ ដែលជាបន្ទុកទៅដល់ប្រជាព លរដ្ឋ និងអាជីវករនោះទេ។ រាជរដ្ឋាភិបាលក៏គ្រោងនឹងជួបជាមួយវិស័យឯកជននៅអំឡុងខែវិច្ឆិកាខាង មុខនេះ ដើម្បីរិះរកវិធីជួយវិស័យឯកជនបន្ថែមទៀត ហើយរាជរដ្ឋាភិបាលក៏នឹងមិនអនុវត្តការយកពន្ធ ក្រៅពីពន្ធដែលមានស្រាប់នោះដែរ។

ថ្មីៗកន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារបានប្រកាសពីគម្រោងយកពន្ធ ដែលបានពន្យារពេលជាច្រើ នឆ្នាំកន្លងមកហើយនោះ មកអនុវត្តនៅឆ្នាំ២០២៤ ខាងមុខ។ ការប្រកាសនេះ បានធ្វើឱ្យមានប្រតិកម្មពី ពលរដ្ឋ អាជីវករ និងធុរជនជាច្រើន។ ក្រៅពីនេះ ក៏មានការបកស្រាយវិភាគផ្សេងៗបង្កឱ្យមានការយ ល់ច្រឡំផងដែរ។

យ៉ាងនេះក្ដី ក៏សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ច្បាស់ៗនៅយប់ថ្ងៃទី២៧ ខែក ញ្ញា ឆ្នាំ២០២៣ថា គម្រោងអនុវត្តការយកពន្ធនៅឆ្នាំក្រោយនេះ នៅមិនទាន់មានការសម្រេចជាផ្លូវការ ណាមួយ ពីរាជរដ្ឋាភិបាលនៅឡើយនោះទេ៕ ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        179
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        156
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm