ឯកឧត្តម គីម រិទ្ធី ជួបសម្ដែងការគួរសមជាមួយប្រធានអង្គការអាដ្រាប្រចាំប្រទេសកាណាដា

2023/09/28 04:56:25 pm        69

ព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិ បាលខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែកញ្ញាម្សិលមិញនេះ បានជួបសម្ដែងការគួរសមជាមួយប្រធានអង្គការអាដ្រាប្រចាំប្រទេស កាណាដា និងប្រធានក្រុមប្រឹក្សាភិបាលអង្គការអាដ្រាកាណាដា និងមានការអញ្ជើញចូលរួមពី សំណាក់អភិបាលរងខេត្ត ​នាយករដ្ឋបាល ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព និងបុគ្គលិកអង្គការអាដ្រា ជាច្រើនរូប។

ក្នុងជំនួបសម្តែងការគួរសមនាឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានបង្ហាញ នូវ​ក្តី​សោមនស្ស​សប្បាយ​រីករាយ​ចំពោះវត្តមានលោក ​លោកស្រី ជាប្រធាន ​និងប្រធានក្រុម ប្រឹក្សាភិបាល​អង្គការ​អាដ្រាប្រចាំ​ប្រទេសកាណាដា ​ដែលបាន​ឆ្លៀតឱកាស​ដ៏មានតម្លៃចូលជួប ​សំដែងគួរសមនាឱកាសនេះ។

ជាមួយគ្នានេះផងដែរឯកឧត្តម ក៏បានថ្លែង​កោតសរសើរ ​និងអរគុណ​ចំពោះអង្គការអាដ្រា ដែល​កន្លងមក​តែងតែជាដៃគូសហការ ​និងសហប្រតិបត្តិការ ​បានយ៉ាងល្អប្រសើរជាមួយអាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ មន្ទីរ-អង្គភាព​ វិស័យឯកជន​ និងអង្គការដៃ គូរអភិវឌ្ឍន៍​នានានៅក្នុងខេត្តព្រះវិហារ តាមរយៈការអនុវត្តគម្រោង​សកម្មភាព ជាច្រើនមានជា អាទិ៍ ដូចជាការងារមនុស្សធម៌ ការងារ​អភិវឌ្ឍន៍នៅមូលដ្ឋាន ​ការឆ្លើយតបទៅនឹងគ្រោះ ​មហន្តរាយ ផ្នែកសុខភាពផ្លូវភេទ ​សុខភាពបន្តពូជ អាហាររូបត្ថម្ភសេវាសុខភាព និងគម្រោង ​សកម្មភាពផ្សេងៗជាច្រើនទៀត។

បន្ថែមពីនេះជំនួបសម្តែងការគួរសមក៏បានលើកឡើងអំពី ​ទស្សនៈវិស័យគោលដៅ និងគោល​បំណង​របស់ លោក លោកស្រី ជាប្រតិភូថ្នាក់ដឹកនាំ ​អ្នកសម្របសម្រួល ​នៃអង្គការអាដ្រា ដើម្បី​ចែក​រំលែក​បទពិសោធន៍គ្នា ​និងជាធាតុចូលបន្ស៊ីគ្នា ​រវាង​គម្រោង​សកម្មភាព​របស់​អង្គការ​អាដ្រា​ជាមួយ​នឹងផែនការអភិវឌ្ឍ​ និងកម្មវិធីវិនិយោគបីឆ្នាំ​ រំកិល​របស់រដ្ឋបាល​ខេត្តព្រះវិហារ ក្នុងការឆ្លើយតប​ទៅនឹងចក្ខុវិស័យ ​តម្រូវការ​អភិវឌ្ឍន៍​និងលើក ​ស្ទួយជីវភាពរស់នៅរបស់ប្រជាជន​ក្នុង​ខេត្តព្រះវិហារ៕ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        135
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        116
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm