កាកបាទក្រហមកម្ពុជា និងក្រសួងបរិស្ថាន រៀបចំយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅថ្ងៃ៣០កញ្ញា

2023/09/28 05:09:26 pm        73

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានជួបពិភាក្សាតាមប្រព័ន្ធវីដេអូ (Zoom) ជាមួយ ឯកឧត្តម ង៉ូវ បូរីណា និងលោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងសហការី នៃក្រសួងបរិស្ថាន ក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ពីកាកបាទក្រហមកម្ពុជា សរុបចំនួន ១៤នាក់ ។

ស្ថិតនៅក្នុងជំនួបនេះ លោកជំទាវអគ្គលេខាធិការរងទី១ បានគូសបញ្ជាក់ជូន ឯកឧត្តម ង៉ូវ បូរីណា និង លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ ក្រសួងបរិស្ថានថា កាកបាទក្រហមកម្ពុជា នឹងចូលរួម​ក្នុងយុទ្ធនាការ​កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ​ក្រោមប្រធានបទ "ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ​ខាងមុខនេះ នៅទីរួមខេត្តកំពង់ឆ្នាំង ដោយយោង​តាមស្មារតីសេចក្ដីថ្លែងការណ៍រាជធានីភ្នំពេញ នៃសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ​និងផែនការយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល។

ទន្ទឹមនឹងនេះ លោកជំទាវអគ្គលេខាធិការរងទី១ ​និងថ្នាក់ដឹកនាំ នៃក្រសួងបរិស្ថាន ក៏បានពិភាក្សា​លើកិច្ច​សហការនាពេលអនាគត ដោយផ្តោតលើការងារអាទិភាពចំនួន៣ គឺ ៖ ១. ការកាត់បន្ថយការ​ប្រើប្រាស់​ប្លាស្ទិក២ការដាំដើមឈើឡើងវិញ ​ដោយបង្កើនវិសាលភាពព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ និង ៣. ការលើកកម្ពស់ ជីវភាពសហគមន៍ ​ដោយស្វែងរករបរចិញ្ចឹមជីវិតផ្សេងៗ ដែលអាចរកប្រាក់ចំណូលជូនប្រជាពលរដ្ឋបាន ​ជៀសវាងការកាប់ព្រៃឈើជាការរកចំណូល។

កាកបាទក្រហមកម្ពុជា ​មានគ្រប់ទីកន្លែង ​សម្រាប់គ្រប់ៗគ្នា ​និងជានិច្ចកាល ​កាកបាទក្រហមកម្ពុជា គឺបានដើរតួយ៉ាងសំខាន់ ​ក្នុងនាមជាជំនួយការ ​ឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ដើម្បីជួយ​ដល់ជនងាយរងគ្រោះ​ និងរងគ្រោះនៅតាមបណ្តា ២៥ រាជធានី-ខេត្ត នៃព្រះរាជាណាចក្រ​កម្ពុជា៕ អត្ថបទ សំ ងីម

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        76
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        60
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        238

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm