អែលសាលវ៉ាឌ័រ៖ យោងតាមឯកសារស៊ើបអង្កេតដែលគួឲ្យទុកចិត្ត មកពីនគរបាលស៊ីវិលជាតិប្រទេសអែលសាលវ៉ាឌ័រ បានឲ្យដឹងថា នគរបាលនៅក្នុងប្រទេសអែលសាលវ៉ាឌ័រ ជឿថាមនុស្សជិត៤៣.០០០នាក់ តាមដែលត្រូវបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធជាមួយក្រុមជនអន្ធពាល មិនទាន់ត្រូវបានឃុំខ្លួននៅឡើយ។ ឯកសារដែលមាន១៩ទំព័រត្រូវបានរាយការណ៍ដំបូងដោយអង្គភាពឧក្រិដ្ឋកម្ម អ៊ីនសាយ ក្រែម(InSight Crime) និងទទួលបានដោយឯករាជ្យដោយសារព័ត៌មានរ៉យទ័រ ហើយភាពជឿជាក់ត្រូវបានបញ្ជាក់ដោយនគរបាលមានកាលបរិច្ឆេទថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ និងមានចំណងជើងថា « រដ្ឋនៃជនអន្ធពាល ក្នុងបរិបទនៃរដ្ឋលើកលែង»។
ទោះជាយ៉ាងណា អង្គការសិទ្ធមនុស្សនិយាយថា របាយការណ៍នេះ បានលើកឡើងជាសំនួរជាច្រើន អំពីថាតើរដ្ឋាភិបាលមានផែនការរយៈពេលយូរប៉ុណ្ណាដើម្បីបង្ក្រាបលើជនអន្ធពាល បន្ទាប់ពីរយៈពេល១ឆ្នាំកន្លះនៃវិធានការលើកលែង ដែលត្រូវបានដាក់ដោយរដ្ឋាភិបាលរបស់ប្រធានាធិបតីលោក Nayib Bukele ។
រដ្ឋនៃការលើកលែង មានប្រជាប្រីយភាពខ្លាំងក្នុងចំណោមពលរដ្ឋអែលសាលវ៉ាឌ័រ ដែលត្រូវបានរួមរឹតជាច្រើនទសវត្សរ៍មកហើយដោយអំពើហិង្សារបស់ក្រុមជនអន្ធពាល ហើយអ្នកគាំទ្រការបង្ក្រាប ចង្អុលបង្ហាញចំពោះការធ្លាក់ចុះខ្លាំងក្នុងករណីឃាតកម្ម និងឧក្រិដ្ឋកម្ម ដូចជា ការគំរាមទាប្រាក់ និងការជួញដូរគ្រឿងញៀន។

