កម្ពុជានិងធនាគារពិភពលោក ជំរុញកិច្ចសហការគម្រោង“ជំនាញកម្ពុជាដើម្បីការងារប្រសើរ”ឱ្យជោគជ័យ

2023/09/28 05:22:29 pm        98

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយលោកស្រី ម៉ារីយ៉ាម ស្ហឺរមែន(Mariam Sherman) ​នាយកធនាគារពិភពលោកប្រចាំប្រទេសមីយ៉ានម៉ា កម្ពុជា និងសាធារណរដ្ឋប្រជាមានិត​ប្រជាធិបតេយ្យឡាវ នៅទីស្តីការក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុង​កិច្ចពិភាក្សាប្រកប​ដោយភាព​ស្និទ្ធស្នាល​នោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់​ធនាគារ​ពិភព​លោក​ដែលបានជួយគាំទ្រ​ដល់កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស​ក្នុងការលើកកម្ពស់​សមត្ថភាពជំនាញពលកម្មកម្ពុជាតាំងពីដើមកន្លងមក។

ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រី ​បានគូសបញ្ជាក់ថា ​ក្រសួងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធបំផុត​ជាមួយក្រុមការងារបច្ចេកទេសរបស់​ធនាគារពិភពលោក ​ដើម្បីបញ្ចប់គម្រោង “ជំនាញកម្ពុជាដើម្បី​ការងារប្រសើរ” (Cambodia Skills for Better Jobs) ឱ្យទាន់ពេលវេលាកំណត់ដើម្បី​ជាត្រី​វិស័យយ៉ាង​សំខាន់សម្រាប់​ពង្រឹងគុណភាពជំនាញ ​ដែលឆ្លើយតប ​នឹងតម្រូវការទីផ្សារការងារ និងការផ្តល់​ព័ត៌មាន រួមទាំងការតម្រង់ទិសវិជ្ជាជីវៈដើម្បីការងារប្រសើរ។

គម្រោង “ជំនាញកម្ពុជាដើម្បីការងារប្រសើរ” គឺជាគម្រោងគន្លឹះដែលនឹងមានជានិយាមជាក់លាក់​សម្រាប់​កម្មវិធី​បណ្តុះបណ្តាលយុវជន ​១.៥លាននាក់មកពីគ្រួសារក្រ១ ក្រ២ និងគ្រួសារងាយ​រងគ្រោះ​ដែលជាកម្មវិធីបណ្តុះបណ្តាល​ថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងគោលបំណង​ជួយ​ដល់ប្រជាពលរដ្ឋមកពីក្រុមគ្រួសារក្រីក្រ ​និងងាយរងគ្រោះដើម្បី​អាចទទួលបានជំនាញ​ជាក់​លាក់យ៉ាងឆាប់រហ័ស ហើយងាយទទួលបានឱកាសការងារក្នុងទីផ្សារកម្ពុជាដែលកំពុង​តម្រូវការ​ជំនាញបច្ចេកទេស​ដើម្បីបំពេញតម្រូវការសកម្មភាពសេដ្ឋកិច្ច។

ក្នុងនោះលោកស្រី​ ម៉ារីយ៉ាម ស្ហឺរមែន(Mariam Sherman) នាយកធនាគារពិភពលោកប្រចាំ​ប្រទេស​មីយ៉ាន់ម៉ា កម្ពុជា និងឡាវ​ បានអះអាងថា ​ធនាគារពិភពលោក បានត្រៀមខ្លួន​រួចជាស្រេច​ដើម្បីជួយ​រដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងគុណភាព​ជំនាញដល់យុវជនកម្ពុជា ​ដែលឆ្លើយតប​នឹងតម្រូវការទីផ្សារការងារប្រកបដោយប្រសិទ្ធភាព៕

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        121
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        118
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm