ករណី​ឆ្លង​កូ​វីដ​-១៩​លើ​កម្មករ​រោងចក្រ​ នៅ​ខេត្តស្វាយរៀង រាលដាល​ដល់​១៥​រោងចក្រ​ហើយ​

2021/06/01 07:45:34 pm        444

ស្វាយរៀង ៖ មកដល់ពេលនេះ ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ លើ​កម្មករ​រោងចក្រ ​នៅក្នុង​ខេត្តស្វាយរៀង បាន​រាលដាល ​ដល់​១៥​រោងចក្រ​ហើយ​។ ​អាជ្ញាធរខេត្ត ​កំពុង​យកចិត្តទុកដាក់​ក្នុង​ការ​គ្រប់គ្រង​សភាពការណ៍ ​ដើម្បី​ផ្ដាច់​ឫសគល់​នៃ​ការ​ចម្លង​។

មកដល់ពេលនេះ កម្មករ កម្មការិនី ចំនួន​ជាង​៣៧០​នាក់​ហើយ​ ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​ចំនួន​១៥​ទីតាំង​ផ្សេងគ្នា​ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាច្រើន ​ក្នុង​ខេត្តស្វាយរៀង​ ត្រូវបាន​រក ឃើញថា ​ឆ្លង​កូ​វីដ​-១៩​។ ក្រុមគ្រូពេទ្យ បា​ន​ចុះ​យក​សំណាក​ផ្ទាល់​នៅ​តាម​រោងចក្រ​នីមួយៗ និង​នៅ​តាម​តំបន់​របស់​ពួកគេ​ស្នាក់នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក ​នៅតាម​តំបន់​នានា ក្នុង​ឃុំ​សង្កាត់​ទាំង​៨០ ក្នុង​ខេត្តស្វាយរៀង​ ។ ​នេះ​បើ​ការ​ឱ្យដឹងពី​លោក​វេជ្ជបណ្ឌិត អ៊ឹម បុត្រ ប្រធាន​ក្រុម​ច​ត្តា​ឡី​ស័ក​ថ្នាក់​ខេត្តស្វាយរៀង។

លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់ថា ​ទន្ទឹម​នឹង​មាន​អ្នក​ឆ្លង​ជាង​៣៧០​នាក់ ​គឺ​មាន​អ្នក​ពាក់ព័ន្ធ​ប្រមាណ​ជាង​បី​ពាន់​នាក់​ផ្សេងទៀត​។​ រោងចក្រ​ទាំង​១៥ ដែល​កំពុង​មាន​ការ​ឆ្លង​កូ​វីដ​-១៩​លើក​ម្មករ គឺ ស្ថិត​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​តុង តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាន​ធេ​ន ​និង​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​ចំនួន​ផ្សេងទៀត​។ ​រោងចក្រ​ទាំងនោះ ​បាន​បិទ​ផ្នែក​ខ្លះ ដែល​រង​ផល​ប៉ះពាល់​តែប៉ុណ្ណោះ​។

លោក​វេជ្ជបណ្ឌិត អ៊ឹម បុត្រ បាន​បញ្ជាក់ថា​ អ្នក​ដែល​មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ​ត្រូវ​បាន​បញ្ជូន​ទៅ សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​នានា នៅក្នុង​ខេត្ត​នេះ​ ដែល​មកទល់ពេលនេះ សុខ ភាព​របស់​ពួកគេ គឺ​ល្អប្រសើរ ​ចំណែក​អ្នក​ពាក់ព័ន្ធ ​ត្រូវបាន​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​រោងចក្រ​មួយ​ចំនួន និង​មួយចំនួនទៀត ​ត្រូវបាន​ដាក់​ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ នៅតាម​ខ្នង​ផ្ទះ​។

របាយការណ៍​របស់​ម​ន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង ​បានឱ្យដឹងថា ​ចាប់តាំងពី​មាន​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ក្នុង​ស្វាយរៀង មាន​ពលរដ្ឋ​ខ្មែរ និង​ជនបរទេស​ បានកើត​ជំងឺ​កូ​វីដ​-១៩ ចំនួន​៨៨០​នាក់ ក្នុង​នោះ​បាន​ជាសះស្បើយ ចំនួន​ជាង​៣០០​នាក់​ និង​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ដែល​តម្រូវឱ្យធ្វើ​ច​ត្តា​ឡីស័ក​ នៅតាម​ខ្នង​ផ្ទះ ​មាន​ប្រមាណ​ជាង​៥​ពាន់​នាក់​៕

​អត្ថបទ​៖ ភា សារិទ្ធ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm