នគរបាលបាននិយាយកាលពីថ្ងៃពុធថា សមាជិក៥នាក់ នៃក្រុមគ្រួសារអារ៉ាប់មួយ ត្រូវបានបាញ់សម្លាប់នៅក្នុងលំនៅឋានរបស់ពួកគេក្នុងប្រទេសអ៊ីស្រាអែល ជារលកចុងក្រោយបង្អស់ ក្នុងរលកឃាតកម្មទាក់ទងទៅនឹងឧក្រិដ្ឋកម្ម ក្នុងសហគមន៍អារ៉ាប់នៅប្រទេសអ៊ីស្រាអែល ដែលបានឈានដល់ចំណុចខ្ពស់ថ្មីនៅឆ្នាំនេះ។

ពលរដ្ឋអារ៉ាប់ ជាង៨០០នាក់ នៅក្នុងប្រទេសអ៊ីស្រាអែល ត្រូវបានសម្លាប់ ក្នុងអំពើហិង្សាទាក់ទងទៅនឹងឧក្រិដ្ឋកម្ម ចាប់តាំងពីខែមករា ក្នុងសន្ទុះនៃឃាតកម្ម ដែលបានបន្តមិនត្រួតពិនិត្យ បណ្តាលឲ្យមានការចោទប្រកាន់ដែលថារដ្ឋាភិបាលជាតិនិយមសាសនារបស់នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu ធ្វើព្រងើយចំពោះការបង្ហូរឈាមនេះ។
អភិបាលសហគមន៍អារ៉ាប់ បានចោទប្រកាន់រដ្ឋាភិបាល និងនគរបាលពីការធ្វេសប្រហេសដោយចេត្តនាចំពោះសហគមន៍របស់ពួកគេ និងផ្តល់លទ្ធភាពដល់ឧក្រិដ្ឋជនធ្វើសកម្មភាពដោយភាពគ្មានទោស។
ពលរដ្ឋអារ៉ាប់ ដែលភាគច្រើនជាកូនចៅរបស់ជនប៉ាឡេស្ទីន ដែលនៅសល់ក្នុងប្រទេសអ៊ីស្រាអែល អំឡុងការធ្វើអន្តោប្រវេសន៍នៃជនភៀសខ្លួនក្នុងសង្គ្រាមឆ្នាំ១៩៤៨ អំឡុងពេលការបង្កើតអ៊ីស្រាអែល ដែលបង្កើតបានប្រមាណ១ភាគ៥នៃចំនួនប្រជាជនរបស់ប្រទេស។
ពួកគេបានជួបបញ្ហាប្រឈមជាច្រើនទសវត្សរ៍មកហើយចំពោះអត្រាភាពក្រីក្រខ្ពស់ សាលារៀនត្រូវបានផ្តល់មូលនិធិខ្សត់ខ្សោយ និងទីក្រុងមានមនុស្សច្រើនខ្វះខាតសេវាកម្មនានា និងបាននិយាយថាពួកគេត្រូវបានប្រព្រឹត្តជាពលរដ្ឋថ្នាក់ទី២ដោយប្រៀបធៀបទៅនឹងពលរដ្ឋអ៊ីស្រាអែលជ្វីហ្វ។
