អាជ្ញាធរខេត្ត​ឧត្ដរមានជ័យ​ រៀបចំ​ទីតាំង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​ ដាច់ដោយឡែក​ពី​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក

2021/06/01 07:50:48 pm        377

ឧត្ដរមានជ័យ​ ៖ អាជ្ញាធរខេត្ត​ឧ​ត្ត​រ​មានជ័យ ​បាន​ត្រៀម​ទីតាំង​វិទ្យាល័យ​តេ​ជោ​សែន​សំរោង ​សម្រាប់​ធ្វើជា​កន្លែង​ព្យាបាល​ ជំងឺ​កូ​វីដ​-១៩ លើ​ពលករ​ឆ្លងដែន​មកពី​ថៃ​។

ឯកឧត្តម ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧត្ដរមានជ័យ បាន​បញ្ជាក់ថា ទីតាំង​វិឡាល័យ​តេ​ជោ​សែន សំរោង ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​ក្រុង​សំរោង​ កំពុង​ត្រូវ​បាន​រៀបចំ​ធ្វើជា​ទីតាំង​ព្យាបាល​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ​លើ​ពលករ​ខ្មែរ ​ដែល​ធ្វើដំណើរ​ឆ្លងដែន​មកពី​ប្រទេស​ថៃ ​ដែល​ជា​ទីតាំង​ច​ត្តា​ឡី​ស័ក​ កម្រិត​១ និង​កម្រិត២​។

ឯកឧត្តម បាន​ឲ្យ​ដឹងថា ការត្រៀម​ទីតាំង​ថ្មី​បន្ថែមទៀត សម្រាប់​ដាក់​អ្នកជំងឺ​កូ​វីដ​-១៩​នេះ​ ដោយ សារ​បច្ចុប្បន្ន​ មាន​កំណើន​ពលករ​ខ្មែរ ដែល​ឆ្លងដែន​មកពី​ប្រទេស​ថៃ​ ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ ​និង​ត្រូវ​បាន​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩​ ជា​បន្តបន្ទាប់​។ ដូច្នេះ ដើម្បី​បង្ការ​ទុកជាមុន​នោះ ​អាជ្ញាធរខេត្ត​ ត្រូវតែ​ធ្វើការ​បែងចែក​ទីតាំង​កន្លែង​ព្យាបាល ​ដោយ​ដាក់​ដាច់ដោយឡែក​ពីគ្នា ​រវាង​អ្នកមាន​វិជ្ជមាន​កូ​វីដ​-១៩ និង​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក ​ការធ្វើ​បែប ​គឺ​អាច​រក្សា​សុខភាព​រ​បស់​ពលករ​ទាំងអស់​នេះ​បាន​យ៉ាង​ល្អប្រសើរ​។

លោក​វេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​បាន​បញ្ជាក់ថា​ គិត​ត្រឹម​ថ្ងៃទី​១ មិថុនា ​ពលករ​ឆ្លងដែន​មកពី​ប្រទេស​ថៃ ​មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ​សរុប​ចំនួន​៥២​នាក់ ក្នុងនោះ​២​នាក់ ​ពាក់ព័ន្ធ​ករណី​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ​និង​បានជា​សះស្បើយ​ចំនួន​១៦​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​ ចំនួន​៣៨​នាក់​ រីឯ​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ​ចំនួន​២៧០​នាក់​ជាង​ផងដែរ​៕

​អត្ថបទ​៖ ឃិន សារិទ្ធ



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        217
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm