ក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ បានប្រមូលផ្តុំគ្នានៅខាងក្រៅបណ្ណាល័យ Ronald Reagan កាលពីថ្ងៃពុធ (២៧ កញ្ញា) មុនការជជែកដេញដោលបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ លើកទីពីរ ដើម្បីបង្ហាញការគាំទ្រដល់អតីតប្រធានាធិបតី ដែលបានសម្រេចចិត្តមិនចូលរួមក្នុងព្រឹត្តការណ៍នេះ។

ក្រុមអ្នកយុទ្ធសាស្ត្រគណបក្សបាននិយាយថា គូប្រជែងរបស់លោកត្រាំ បានអស់ពេលដើម្បីបញ្ឈប់ការឈានទៅមុខរបស់លោក ទៅកាន់ការតែងតាំងបេក្ខជនប្រធានាធិបតីសាធារណរដ្ឋឆ្នាំ២០២៤ លុះត្រាតែមានជម្រើសច្បាស់លាស់នៅក្នុងការជជែកដេញដោលលើកទីពីរ របស់ពួកគេនៅយប់ថ្ងៃពុធ។
បេក្ខជនមកពីគណបក្សសាធារណរដ្ឋចំនួនប្រាំពីររូប នឹងឡើងលើឆាកសម្រាប់ការជជែកដេញដោល ដែលចាប់ផ្តើមនៅម៉ោង៩យប់ម៉ោងក្នុងស្រុក ដែលត្រូវនឹងម៉ោង១:០០យប់ឈានចូលថ្ងៃព្រហស្បតិ៍ (ម៉ោងសកល) នៅស្ថាប័នមូលនិធិបេក្ខជនប្រធានាធិបតី Ronald Reagan នៅទីក្រុង Simi Valley រដ្ឋកាលីហ្វ័រនីញ៉ា។
បណ្ដាបេក្ខជនប្រធានាធិបតីជាច្រើនរូប កំពុងប្រជែងជាមួយលោកត្រាំ ដើម្បីក្លាយជាបេក្ខភាពរបស់គណបក្សខ្លួន ក្នុងការប្រឈមមុខនឹងលោកប្រធានាធិបតី ចូ បៃដិន ដែលជាបេក្ខភាពគណបក្សប្រជាធិបតេយ្យសន្មត នៅក្នុងការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះផងដែរ៕
