AC Milan ប្រកាសគម្រោងសាងសង់កីឡដ្ឋានថ្មីនៅភាគខាងត្បូងទីក្រុង Milan

2023/09/28 08:42:04 pm        298

ក្លិបបាល់ទាត់អ៊ីតាលី AC Milan បានប្រកាសគម្រោង​សាងសង់កីឡដ្ឋានថ្មី​នៅភាគខាងត្បូង​ទីក្រុង Milan និងចាកចេញពីកីឡដ្ឋានចាស់ San Siro របស់ខ្លួន។

ក្លិបបានដាក់លិខិតស្នាមទៅកាន់សាលាក្រុងហើយ នូវ​គម្រោងសាង​សង់​កីឡដ្ឋាន​ថ្មី​របស់​ខ្លួន​ដែល​អាច​ផ្ទុក​ទស្សនិកជនបាន ៧០០០០ នាក់ នៅតំបន់ក្រុងរណប San Donato។

កីឡដ្ឋានប្រវត្តិសាស្រ្ត San Siro គឺជាទឹកដីរបស់ AC Milan តាំងពីឆ្នាំ ១៩២៦ តែ​ក្រោយ​មក​ក៏​ត្រូវ​បាន​សាងសង់ កែលម្អរ តាំងពី World Cup ១៩៩០។

San Siro គឺជាផ្ទះរបស់ក្លិបអ៊ីតាលីធំពីរ AC Milan និង Inter Milan ហើយ​កន្លង​មក​ក្លិប​ទាំង​ពីរ​ក៏​ធ្លាប់​ចរចា​ជាមួយគ្នាក្នុងការបន្តកែលំអរបន្ថែមផងដែរ តែមិនត្រូវរ៉ូវគ្នា។

គម្រោងសាងសង់កីឡដ្ឋានថ្មីរបស់ AC Milan នេះ រួម​មាន​ការ​សាង​សង់​ជា​ទីស្នាក់​ការ​កណ្តាល​របស់​ក្លិប សណ្ឋាគារ ហាងលក់សម្លៀកបំពាក់ និងសារមន្ទីរជាដើម។

ជាមួយគ្នានោះដែរ សារព័ត៌មានអ៊ីតាលីបានចុះផ្សាយថា Inter Milan ក៏មាន​គម្រោង​សាង​សង់​កីឡដ្ឋាន​ថ្មី​របស់ខ្លួនផងដែរនៅតំបន់ Assago ក៏ស្ថិតនៅភាគខាងត្បូងទីក្រុង Milan ផងដែរ៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        129
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm