កម្ពុជា​នាំ​អង្ករ​ចេញ​ជាង​២៣​ម៉ឺន​តោន​ក្នុង​រយៈពេល​ប្រាំ​ខែ​ឆ្នាំ​២០២១

2021/06/01 01:09:45 pm        385

ភ្នំពេញ ​៖ កម្ពុជា​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ មាន​ចំនួន ២៣៣ ០៣១​តោន ក្នុង​រយៈពេល​៥​ខែ ឆ្នាំ​២០២១ ថយចុះ ​៣៤,៥ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២០​។ ​ប្រទេស​ចិន ជាទី​ផ្សារ​ធំជាងគេ​សម្រាប់​ការនាំចេញ​អង្ករ​ពី​កម្ពុជា ​ដោយ​រួមចំណែក​ប្រមាណ​៥១​ភាគរយ​នៃ​បរិមាណ​អង្ករ​នាំចេញ​សរុប​។

ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បញ្ជាក់ថា​ អង្ករ​បាន​នាំចេញ​ទៅកាន់​ទិសដៅ​សហភាព​អឺរ៉ុប ​ចំនួន​២០​ប្រទេស​ មាន​បរិមាណ​សរុប ​ចំនួន ៥៥ ១៨៨​តោន សើ្ម​នឹង ២៣,៦៦ ភាគរយ​នៃ​បរិមាណ​នាំចេញ​សរុប ​ទៅ​ប្រទេស​ចិន​មាន​បរិមាណ​សរុប​ចំនួន​ ១២០ ៨៣៤​តោន ស្មើនឹង​៥១,៨៦​ភាគរយ ទិសដៅ​អាស៊ាន​ចំនួន ៥​ប្រទេស មាន​បរិមាណ​សរុប​ចំនួន ​២១ ៨៤៨​តោន ស្មើនឹង​៩,៣៨​ភាគរយ និង​ទិសដៅ​ដទៃ​ទៀត​ចំនួន​១៩​ប្រទេស ​មាន​បរិមាណ​សរុប ៣៥ ១៦១​តោន ស្មើនឹង​១៥,១​ភាគរយ​។

ឯកឧត្តម ​ បន្ថែមថា ក្រុមហ៊ុន​ដែល​បាន​នាំចេញ​អង្ករ​មាន ចំនួន ៥៤​ក្រុមហ៊ុន ហើយ​បរិមាណ​អង្ករ​ដែល​បាន​នាំចេញ​ដោយ​ក្រុមហ៊ុន​ធំៗ ​ចំនួន​១០ មាន​រហូតដល់ ១៦៨ ៥១១​តោន (៧២,៣១%) និង​ក្រុមហ៊ុន​៤៤​ដទៃ​ទៀត​បាន​នាំចេញ​ត្រឹមតែ ៦៤ ៥២០​តោន (២៧,៦៩%)​។​

​ជាមួយគ្នានេះដែរ​ លោក​រដ្ឋមន្ដ្រី​កសិកម្ម ក៏បាន​លើកឡើងថា ​ការនាំចេញ​ស្រូវ​មាន​ចំនួន ១,៦​លាន​តោន ក្នុង​រយៈពេល ៥​ខែ ឆ្នាំ​២០២១ ទៅកាន់​ប្រទេស​វៀតណាម និង​ប្រទេស​អារ៉ាប់​រួម មានការ​កើន​ឡើង​ចំនួន​៨២​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០២០ ។

សម្រាប់​នាំ​អង្ករ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ក្រសួងពាណិជ្ជកម្ម គ្រោង​បើក​ការចរចា​ជាមួយ​ភាគី​ចិន លើ​កូតា​នាំចេញ​អង្ករ​ថ្មី ​ប្រមាណ​៥០​ម៉ឺន​តោន បន្ទាប់ពី​កូតា​នាំចេញ​អង្ករ​បច្ចុប្បន្ន ​មាន​៤០​ម៉ឺន​តោន​។​

​ក្នុង​រយៈពេល​៥​ខែ ដើម​ឆ្នាំ​២០២១​នេះ ការនាំចេញ​កសិផល​ទៅ​ក្រៅ​ប្រទេស​ មាន​បរិមាណ​សរុប ៤,១ លាន​តោន​ ទៅកាន់​ទិសដៅ ៥៧ ប្រទេស គឺ​មាន​ការកើនឡើង ​ចំនួន​១ ៩៧៥ ៥៤៧,៥៦ តោន ស្មើនឹង ៨៩,៣២% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០២០ ​ដែល​ទទួល​បាន​ត្រឹមតែ ២ ២១១ ៧០៩,៨៧ តោន​៕

​អត្ថបទ​៖ វណ្ណៈ 

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        77
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        85
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        240

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm