អាជ្ញាធរខណ្ឌសែនសុខ ដាក់ឱសានវាទ ឱ្យបញ្ឈប់ការយកចិញ្ចើមផ្លូវ២៧១ ធ្វើអាជីវកម្មលក់ដូរ

2023/09/28 10:06:51 pm        540

ភ្នំពេញ ៖ កម្លាំងអាជ្ញាធរខណ្ឌសែនសុខ ដឹកនាំដោយលោកសាំង សុភៈវិចិត្រ អភិបាលរងខណ្ឌ បានដឹកនាំក្រុមមន្ត្រី ចុះអប់រំណែនាំជាលើកចុងក្រោយ លើក្រុមអ្នកលក់ដូរបន្លែត្រីសាច់ទាំងឡាយ ឱ្យបញ្ឈប់ការយកចិញ្ចើមផ្លូវលេខ២៧១ ធ្វើអាជីវកម្មបន្តទៀត ខណះដែលកាលពីពេលកន្លង អាជ្ញាធរក៏ធ្លាប់បានចុះអប់រំជារឿយៗផងដែរ ។ 

ការចុះដាក់ឱសានវាទ នៃការយកចិញ្ចើមផ្លូវធ្វើអាជីវកម្មខាងលើនេះ ធ្វើឡើងនាវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅតាមបណ្តោយផ្លូវលេខ២៧១ ( ម្តុំទល់មុខផ្សារហេងលី ) ស្ថិតក្នុងសង្កាត់ទឹកថ្លា និងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ 

នៅព្រឹកថ្ងៃខែដដែលនេះ កម្លាំងអាជ្ញាធរបានពិនិត្យឃើញថា នៅតែមានបងប្អូនពលរដ្ឋមួយចំនួន បន្តការលក់ដូរលើចិញ្ចើមផ្លូវសាធារណះដដែល បើទោះបីជាអាជ្ញាធរពន្យាចុះអប់រំពន្យល់ណែនាំច្រើនលើកច្រើនសារ ឱ្យបញ្ឈប់ការលក់ដូរបែបនេះទៀតក៏ដោយ ខណះដែលការដាក់លក់បែបនេះ វាធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ និងរបៀបរៀបរយផ្លូវសាធារណះ ក៏ដូចជាបរិស្ថានអនាម័យជាដើម ។ 

មន្ត្រីអាជ្ញាធរ បានណែនាំឱ្យពលរដ្ឋកំពុងលក់ដូរបំពានខាងលើ សូមឱ្យពួកគាត់ស្វែងទីតាំងថ្មី បន្តអាជីវកកម្មលក់ដូររបស់ខ្លួនបន្តទៀត ដែលជាទីតាំងត្រឹមត្រូវ ជៀសវៀងការដាក់លក់ដូរលើចិញ្ចើមផ្លូវ ដែលធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សង្គម ។ 

មន្ត្រីអាជ្ញាធរ បញ្ជាក់ថា ក្រោយការអប់រំណែនាំលើកចុងក្រោយនេះត្រូវបានបញ្ចប់រួច នៅពេលខាងមុខ អាជ្ញាធរនឹងមានវិធានការរដ្ឋបាលតាមនីតិវិធីច្បាប់ ដោយដាក់កម្លាំងចុះរៀបចំ ដោយមិនទទួលខុសត្រូវលើការបាត់បង់ ឬខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនអ្នកលក់ដូរនោះឡើយ ៕ ដោយ ៖ លីហេង

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        57
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        44
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm