ក្រុមហ៊ុន GFX ស្នើឱ្យ​វិនិយោគិន​ចូលរួម​ប្តឹង​បុគ្គល​ទី​បី​ លើ​សំណុំរឿង​បាត់បង់​លុយ​ពី​គណនី​

2021/06/01 08:29:59 pm        322

ភ្នំពេញ ៖ ក្រុមហ៊ុន​ឈ្មួញ​ជើង​សារ​ឧបករណ៍​និស្ស​ន្ទ GFX បាន​ស្នើឱ្យ​វិនិយោគិន​ ចូលរួម​ជាមួយ​ក្រុមហ៊ុន​ប្តឹង​បុគ្គល​ទី​បី ​នៅ​ពីក្រោយ​សំណុំរឿង​បាត់​បង់លុយ​របស់​វិនិយោគ​របស់​ក្រុមហ៊ុន​។ ​ការស្នើ​នេះ​ធ្វើឡើង​បន្ទាប់ពី​មានការ​ប្រមូល​ផ្តុំគ្នា​តវ៉ា​នៃ​វិនិយោគិន​នៅមុខ​ការិយាល័យ​កណ្តាល​ក្រុមហ៊ុន​GFX កាលពី​ម្សិលមិញ​។

ការតវ៉ា​ទាមទារ​ដោះស្រាយ​សំណុំរឿង​បាត់បង់​លុយ​ក្នុង​គណនី​របស់​វិនិយោគ​នៃ​ក្រុមហ៊ុន GFX បាន​បញ្ចប់​ដោយ​មិន​ទាន់មាន​ដំណោះស្រាយ​ណាមួយ​ត្រូវ​បាន​ធ្វើឡើង​។ ប៉ុន្តែ​វិនិយោគិន បាន​លើក​ឡើងថា ក្រោយ​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃទី​៣១ ខែឧសភា ​ក្រុមហ៊ុន​បាន​ស្នើ​ដល់​វិនិយោគិន​ដែល​មាន​បញ្ហា​បាត់បង់​លុយ​ពី​គណនី ឱ្យ​ចូលរួម​ប្តឹង​ជាមួយ​ក្រុមហ៊ុន​ ប្តឹង​ប្រឆាំង​នឹង​បុគ្គល​ទី​បី ជា​ជនបរទេស ​ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់ថា ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណីនេះ​។

ក្រុមការងារ​BTV ព្យាយាម​ទាក់ទង​សុំ​ការ​ការ​បកស្រាយ​ជុំវិញ​ដំណោះស្រាយ​ជុំវិញ​សំណុំ​រឿងនេះ ពី​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា ​ដែល​ជា​ស្ថាប័ន​ទទួល​ការ​ចុះ​បញ្ជី​ក្រុមហ៊ុន​ភ្នាក់ងារ​ឈ្មួញ​ជើង​សារ​។​

​ឯកឧត្តម​ ស៊ូ សុជាតិ អគ្គនាយក​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា ​បានបញ្ជាក់​ កាលពី​ថ្ងៃ​ម្សិលមិញ​ថា “​ការងារ​នេះ​ ស្ថិតក្រោម​ការ​ដោះស្រាយ ​ក្នុង​គោលដៅ​ការពារ​ប្រយោជន៍​វិនិយោគិន​។ ​សូម​អធ្យាស្រ័យ ​ដោយ​ស្ថិត​ក្រោម​ចំណាត់ការ​ ខ្ញុំ​អាច​ជម្រាប​ជូន​ប៉ុណ្ណេះ​។

សូមបញ្ជាក់ថា​ ការ​ជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ ឬ​ ដេ​រី​វ៉េ​ទីវ​ សំដៅ​ទៅ​ការ​ជួញដូរ​លើ​កិច្ចសន្យា​លើ​គម្លាត​ថ្លៃ​នៃ​ឧបករណ៍​ហិរញ្ញវត្ថុ​ដើម​ ដែល​ចេញពី​មូល​ប​ត្រ​សន្ទស្សន៍​លោហៈធាតុ​មានតម្លៃ​រូបិយប័ណ្ណ​អន្តរជាតិ ​និង​ប្រេង​ឆៅ​ជាដើម​៕

អត្ថបទ ៖ ឈិ​ត បូរ៉ា​វី

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        26
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        234
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        220

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm