មន្ត្រីជាន់ខ្ពស់គាំទ្រការសុំថវិកាដើម្បីគាំពារកុមារ និងជនមានពិការភាពនៅកម្ពុជា

2023/09/28 10:43:16 pm        131

ភ្នំពេញ ៖មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកទឹកចិត្តដល់អង្គការមូលនិធិជនពិការ និងអង្គការតំណក់ទឹក បន្តដំណើរការជួយដល់ កុមារ ឬយុវវ័យជនមានពិការភាពនៅកម្ពុជាពិសេសចំពោះគម្រោងស្នើសុំថវិកាជាមុន ខណៈគម្រោងថ្មីនៃកម្មវិធី ACCESS នឹងចាប់ផ្តើមប្រកាសដាក់ឱ្យស្នើសុំថវិកានាពេលឆាប់ៗខាងមុខនេះ។

​ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេ ខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានប្រកាសគាំទ្របែបនេះក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយស្ថាបនិកអង្គការមូលនិធិកុមារពិការ និងប្រធានកម្មវិធីនៃអង្គការដំណក់ទឹកនៅទីស្តីការក្រសួងនាថ្ងៃ២៧កញ្ញា ២០២៣។

ក្នុងឱកាសនេះឯកឧត្តមឯម ច័ន្ទមករា បានលើកឡើងអំពីភាពជោគជ័យនៃការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងការលើកកម្ពស់សិទ្ធិជនមានពិការ, អនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗដោយឯកឧត្តមបានសង្កត់ធ្ងន់ថា លទ្ធផលទាំងនោះបានមកដោយមិនមែនជាការចៃដន្យនោះទេ គឺបានមកពីការចូលរួមកិច្ចសហប្រតិបត្តិការណ៍ពីគ្រប់ភាគី។

លោកបណ្ឌិត គង់ វិចិត្រា ស្ថាបនិកអង្គការមូលនិធិកុមារពិការបានបញ្ជាក់ថា អង្គការមូលនិធិកុមារពិការបានរួមសហការជាមួយអង្គការតំណក់ទឹក ដើម្បីលើកកម្ពស់និងជួយអភិវឌ្ឍសិទ្ធិជនមានពិការភាពជាពិសេសជនមានពិការខ្សោយសតិបញ្ញា។

លោកបន្តថា អង្គការមូលនិធិកុមារពិការទោះបីជួបការលំបាកច្រើនក្នុងកំឡុងពេលនៃវិបត្តិកូវីដ-១៩ និងសេដ្ឋកិច្ច ប៉ុន្តែអង្គការបានរៃអង្គាសន៍ថវិកាពីបណ្តាក្រុមហ៊ុនឯកជនជួយដល់កុមារពិការខ្សោយសតិបញ្ញានិងមានឆន្ទៈជួយដល់ជនពិការខ្សោយសតិបញ្ញា។

ជាការឆ្លើយតប ឯកឧត្តម ឯម ច័ន្ទមករា បានកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងធ្វើសកម្មភាពជាច្រើនរបស់អង្គការមូលនិធិជនពិការ និងអង្គការដំណក់ទឹក ដែលបានជួយដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសង្គមកិច្ច ពិសេសជួយដល់ការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព៕ អត្ថបទ៖ភារម្យ



អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        81
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        169
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm