សមាជិកព្រឹទ្ធសភាអាមេរិកលោក Menendez ផ្តល់ចម្លើយគ្មានទោសចំពោះការចោទប្រកាន់ពីបទពុករលួយ

2023/09/28 11:27:08 pm        79

ក្រោយដើរកាត់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃពុធ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកលោក Bob Menendez និងភរិយា Nadine បានផ្តល់ចម្លើយគ្មានទោសនៅតុលាការសហព័ន្ធក្រុង Manhattan ចំពោះការចោទប្រកាន់លើបទទទួលសំណូកពីក្រុមធុរកិច្ចរដ្ឋ New Jersey ចំនួន ៣រូប ។

 កាលពីសប្តាហ៍មុន ក្រុមរដ្ឋអាជ្ញា បានចោទប្រកាន់លោក Menendez និងភរិយារបស់លោកថាបានទទួលយកដុំមាស និងប្រាក់រាប់ម៉ឺនដុល្លារ ជាការដោះដូរឲ្យសមាជិកព្រឹទ្ធសភារូបនេះ ប្រើប្រាស់ឥទ្ធិពលរបស់លោកលើការផ្តល់ជំនួយដល់រដ្ឋាភិបាលអេហ្ស៊ីប ។

 លោករងការចោទប្រកាន់ផងដែរថាបានជ្រៀតជ្រែកចូលទៅក្នុងការស៊ើបអង្កេតការពង្រឹងច្បាប់លើក្រុមធុរកិច្ច គឺជាករណីចោទប្រកាន់មួយដែលលោកបានផ្តល់ចម្លើយគ្មានទោសដូចគ្នា ។

 ក្រុមរដ្ឋអាជ្ញា និយាយថា អ្នកជំនួញ Wael Hana បានរៀបចំឲ្យមានជំនួបរវាងសមាជិកព្រឹទ្ធសភារូបនេះ និងក្រុមមន្រ្តីអេហ្ស៊ីប ដែលបានជំរុញរូបលោកឲ្យយល់ព្រមលើជំនួយយោធា ជាការដោះដូរឲ្យភរិយាយរបស់លោកជួលបុគ្គលិកក្រុមហ៊ុនដែលលោក Hana គ្រប់គ្រង ។

 កាលពីថ្ងៃអង្គារកន្លងទៅ លោក Hana ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពជាមួយនឹងការដាក់ប្រាក់តម្កល់ ៥លានដុល្លារ ។

 ចាប់តាំងពីការចោទប្រកាន់កាលពីថ្ងៃសុក្រសប្តាហ៍មុន ជាងពាក់កណ្តាលនៃសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ បានអំពាវនាវឲ្យលោក Menendez លាលែងពីតំណែង ។

 លោកពិតជាបានលាលែងពីតំណែងជាប្រធានគណៈកម្មាធិការទំនាក់ទំនងបរទេសព្រឹទ្ធសភាសហរដ្ឋអាមេរិក ដោយសារជាតម្រូវការក្រោមការគ្រប់គ្រងគណបក្សរបស់លោក ប៉ុន្តែកាលពីថ្ងៃចន្ទ លោកនិយាយថា លោកនឹងមិនលាលែងពីតំណែងសមាជិកព្រឹទ្ធសភាជាដាច់ខាត ។

 លោក Menendez និយាយថា អ្វីទាំងអស់ដែលខ្ញុំសុំនៅពេលនេះពីសហការីនៅក្នុងសភា ក្រុមមេដឹកនាំឈ្នះឆ្នោត និងក្រុមអ្នកគាំទ្ររដ្ឋ New Jersey ដែលខ្ញុំធ្វើការជាមួយអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ ក៏ដូចជាអ្នករាល់គ្នាដែលចាត់ទុករដ្ឋ New Jersey ថាជាផ្ទះរបស់ខ្លួន គឺផ្អាក និងអនុញ្ញាតឲ្យបង្ហាញការពិតចេញទាំងអស់សិន ។

 គួរឲ្យដឹងថា ការស៊ើបអង្កេតចុងក្រោយនេះ គឺជាលើកទី ៣ហើយដែលលោក Menendez ស្ថិតក្រោមការស៊ើបអង្កេតដោយក្រុមរដ្ឋអាជ្ញាសហព័ន្ធ បើទោះបីជារូបលោក ពុំធ្លាប់ត្រូវបានកាត់ទោសក៏ដោយ ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        68
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        65
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm