
សម្រាប់ប្រទេសមួយដែលក្លែងធ្វើជាមហាអំណាចល្អជាងគេក្នុងកិច្ចការអឺរ៉ុប ប្រទេសអាល្លឺម៉ង់ មានទម្លាប់ប្រកាន់យកអាកប្បកិរិយាដែលឆ្លះបញ្ចាំពីគំនិតហួសសម័យ ឬ មិនយល់ស្របតាមអ្នកផ្សេង។
ដោយមានភាពស្រពិចស្រពិលអំពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ពេលនេះ ទីក្រុងប៊ែរឡាំង គួរតែបានដឹងថា នៅក្នុងពិភពដ៏ឃោរឃៅនៃនយោបាយពិភពលោក វាមានសារៈសំខាន់ណាស់ដែលប្រទេសនានា ត្រូវតែយល់ពីកន្លែង ដែលផលប្រយោជន៍ពិតរបស់ពួកគេ ស្ថិតនៅ។
ការស្ទាក់ស្ទើរដំបូងរបស់អាល្លឺម៉ង់ក្នុងការគាំទ្រអ៊ុយក្រែនយ៉ាងពេញលេញ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើមការឈ្លានពានដោយមិនបង្កហេតុរបស់គាត់ ប្រហែលជាមួយផ្នែកធំ គឺដោយសារតែការពឹងផ្អែកយ៉ាងខ្លាំងរបស់ទីក្រុងប៊ែកឡាំងទៅលើទីក្រុងម៉ូស្គូសម្រាប់ការផ្គត់ផ្គង់ថាមពលរបស់ខ្លួន។ ខណៈពេលដែលអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (Olaf Scholz) នៅទីបំផុត បានឈានដល់ជំហរកាន់តែរឹងមាំ ដែលបានធ្វើតាមដោយប្រទេសខ្លះដូចជាចក្រភពអង់គ្លេស និងប៉ូឡូញ ការលើកឡើងរបស់គាត់ បានពន្យារពេលការផ្តល់ឧបករណ៍សំខាន់ៗដូចជារថក្រោះប្រយុទ្ធសំខាន់ៗដល់អ៊ុយក្រែន។
ទោះបីជាយ៉ាងណាក៏ដោយ ក្រោយពីទទួលបានបទពិសោធន៍ដ៏មានប្រយោជន៍រួចមក នេះវាហាក់ដូចជា ថាទីក្រុងប៊ែរឡាំង នៅតែមិនបានរៀនមេរៀនរបស់ខ្លួន ជាពិសេស ប្រសិនបើអាកប្បកិរិយារបស់ខ្លួនចំពោះសម្ព័ន្ធមិត្តលោកខាងលិចដ៏សំខាន់មួយទៀតពោលគឺអារ៉ាប៊ីសាអ៊ូឌីត គឺរឿងមួយដែលចាំបាច់ត្រូវដឹង។