UNDP ប្តេជ្ញាចិត្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួចក្នុងឆ្នាំ២០២៧

2023/09/29 12:08:14 am        163

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យ លោកស្រី Alissar Chaker អ្នកតំណាងប្រចាំ ប្រទេសកម្ពុជា របស់ កម្មវិធី អភិវឌ្ឍន៍ សហ ប្រជាជាតិ (United Nations Development Programme-UNDP) និង សហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុង ឱកាសនេះ លោកស្រី Alissar Chaker បានអបអរសាទរចំពោះសមិទ្ធផលនានា ដែលប្រទេសកម្ពុជាសម្រេចបានក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែល នាំឱ្យកម្ពុជា សម្រេចបាន នូវ កំណើន សេដ្ឋកិច្ច ខ្ពស់គួរឱ្យកត់សម្គាល់ក្នុងអត្រាជាមធ្យមប្រមាណ ៧,៧% ក្នុងមួយឆ្នាំ ក្នុងរយៈ ពេលជាង ២ ទសវត្សកន្លងមក មុនវិបត្តិកូវីដ-១៩ និងជាពិសេ សក្លាយជា ប្រទេស មួយក្នុងចំណោម ប្រទេសនានា ដែលកាត់ បន្ថយភាព ក្រីក្រពហុវិមាត្រ (Multidimensional Poverty) បានលឿនជាងគេ។ 

ជាមួយគ្នានេះ លោកស្រីក៏បានសម្តែងនូវការប្តេជ្ញាចិត្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងអន្តរកាល ដែលកម្ពុជានឹងចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច ក្នុង ឆ្នាំ២០២៧ ខាងមុខនេះ, គាំទ្រដល់ការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា (CSDGs) និងជាពិសេសគាំទ្រដល់ការ សម្រេចចក្ខុវិស័យ ប្រែក្លាយកម្ពុជា ជាប្រទេស ដែល មានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេស ដែលមាន ចំណូល ខ្ពស់ក្នុងឆ្នាំ២០៥០។

ជាការ ឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងអំណរ គុណចំពោះ កម្មវិធី អភិវឌ្ឍន៍សហប្រជាជាតិ ដែលតែងតែផ្តល់ ជំនួយក្នុងកា ររួ ម ចំណែក អភិវឌ្ឍ ប្រទេស កម្ពុជា។ ដោយឡែកដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បានដឹកនាំការរៀបចំ និងដាក់ឱ្យអនុវត្តនូវ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដោយផ្តោតសំខាន់លើការអភិវឌ្ឍមូលធនមនុស្ស, ការបង្កើនប្រសិទ្ធភាពអភិបាលកិច្ច និងការលើកកម្ពស់សមត្ថភាពស្ថាប័នសាធារណៈឱ្យកាន់តែប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជា និងនិម្មាបនកម្មសង្គម-សេដ្ឋកិច្ច និងស្ថានភាពភូមិសាស្ត្រនយោបាយសកល។

ពាក់ព័ន្ធនឹងចំណុចនេះ លោកស្រី Alissar Chaker បានសម្តែងនូវស្មារតីសុទិដ្ឋិនិយមសម្រាប់អនាគតនៃប្រទេសកម្ពុជា និងបានបញ្ជាក់ថាកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) កំពុងបញ្ចប់ការរៀបចំ «ឯកសារកម្មវិធីប្រចាំប្រទេសកម្ពុជា ២០២៤-២០២៨» (Cambodia Country Programme Document 2024-2028) ដែលត្រូវបានរៀប ចំឡើងឱ្យមាន សង្គតិភាពជាមួយនឹងអាទិភាពនានានៅក្នុង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដើម្បីបន្តរួមចំណែកសម្រេច ឱ្យបាននូវគោលដៅយុទ្ធសាស្ត្រ ដែលបានដាក់ចេញក្នុង «យុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១»។ 

ជាមួយគ្នានេះ UNDP ក៏បានត្រៀមខ្លួនរួចរាល់ក្នុងការគាំទ្រ ការសម្រេចបាននូវគោល ដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព តាមរយៈការសហការអនុវត្តកម្មវិធី មួយចំនួនជាមួយ រាជរដ្ឋាភិបាល កម្ពុជា ដូចជា៖ (១).ការរៀបចំក្របខណ្ឌសមាហរណកម្មហិរញ្ញប្បទានជាតិ (Integrated National Financing Framework – INFF) ដែលជាកម្មវិធីជួយរៀបចំផែនទីបង្ហាញផ្លូវសម្រាប់កៀរគរប្រភពធនធានហិរញ្ញវត្ថុ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអាទិភាព និងការសម្រេចបាននូវគោលដៅប្រកបដោយចីរភាព, (២).កម្មវិធី SDG Budget Tagging ដែលជាកម្មវិធីសម្រាប់សិក្សាអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានហិរញ្ញវត្ថុ, និង (៣).ការប៉ាន់ស្មានសន្ទស្សន៍ភាពងាយរងគ្រោះពហុវិមាត្រ (Multidimensional Vulnerability Index) ដែលត្រូវបានរៀបចំឡើងដើម្បីរួមចំណែកក្នុងការកំណត់អាទិភាពចំពោះមុខ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានជម្រាបជូនលោកស្រីតំណាង UNDP ប្រចាំការកម្ពុជាជ្រាបផងដែរ អំពីអាទិភាពការងារសំខាន់ៗរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងនាមជាសេនាធិការមួយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈរដ្ឋមន្រ្តី។ ក្នុងជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ និង លោកស្រី Alissar Chaker បានឯកភាពគ្នានឹងពិនិត្យលទ្ធភាពក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់ផ្នែកពាក់ព័ន្ធ ជាពិសេសក្នុងការសិក្សាស្រាវជ្រាវលើប្រធានបទដែលជាបញ្ហាប្រឈមសំខាន់សម្រាប់សង្គម-សេដ្ឋកិច្ចកម្ពុជា និងការបន្តពន្រឹងសមត្ថភាពគ្រប់អង្គភាពក្រោមឱវាទ និងការពង្រឹងសម្ថតភាពមន្ត្រីរបស់ទីស្តីការគណៈរដ្ឋមន្ត្រី។ ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងអំណរគុណចំពោះ លោកស្រី Alissar Chaker ចំពោះឆន្ទៈរបស់លោកស្រីក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា និងបានជូនពរឱ្យលោកស្រីទទួលបានជោគជ័យបន្ថែមទៀតក្នុងកិច្ចការដ៏សំខាន់នេះ៕ ដោយ​ ៖ ដារា


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        81
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        173
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm