មកដល់ពេលនេះ​ភ្នំពេញ​ មិនត្រូវ​បានប្រកាស​បិទ​ឡើងវិញ​នោះទេ​

2021/06/01 09:13:16 pm        269

ភ្នំពេញ ៖ អភិបាល​រាជធានី បាន​ធ្វើការ​ច្រានចោល​នូវ​ព័ត៌មាន​ដែលថា​ នឹង​បិទ​រាជធានី​ភ្នំពេញ​ឡើងវិញ ​ដោយសារ​តែមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ ច្រើន​នៅឡើយ​នោះ​។

ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​នៅ​យប់​ថ្ងៃទី​៣១ ​ខែឧសភា​នេះ​ថា មកដល់ពេលនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ គ្មាន​ការ​ប្រកាសថា ​នឹង​បិទ​ទីក្រុង​ឡើងវិញ​នោះទេ ។ អាជ្ញាធរ​ពាក់ព័ន្ធ​ រួមជាមួយ​ក្រសួងសុខាភិបាល បាន​នឹង​កំពុង​បន្ដ​ប្រយុទ្ធប្រឆាំង​យ៉ាងសកម្ម​ជាទីបំផុត ជាមួយ​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុងមាន​ការឆ្លង​រីក​រាលដាល​នៅក្នុង​ប្រទេស​កម្ពុជា​។​

​អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថា ប៉ុន្មាន​ថ្ងៃនេះ មានការ​ចែកចាយ​ព័ត៌មាន​ថា អាជ្ញាធរ​នឹង​បិទ​រាជធានី​ភ្នំពេញ​ឡើងវិញ ដូច្នេះ​ឯកឧត្ដម បាន​បញ្ជាក់ថា រហូតមកដល់​ពេលនេះ មិនទាន់មាន​គោលការណ៍​ពី​រាជរដ្ឋាភិបាល ដើម្បី​បិទ​ខ្ទប់​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ​នោះទេ ។

ជាមួយគ្នានេះ អភិបាល​រាជធានី​ភ្នំពេញ បានបង្ហាញ​នូវ​ការសោកស្ដាយ​ចំពោះ​ការ​ចែកចាយ​ព័ត៌មាន ដែល​មិនទាន់​មាន​ការសម្រេច​ច្បាស់លាស់ ​ពាក់ព័ន្ធ​ការ​បិទ​រាជធានី​ភ្នំពេញ ​ឡើងវិញ​នេះ ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មានការ​យល់ច្រឡំ​។

សូមបញ្ជាក់ថា ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ នៅ​ទូទាំងប្រទេស​ហាក់​មានកា​រ​កើន​ឡើងវិញ ខណៈ​រាជធានី​ភ្នំពេញ ​ក៏​កើន​នូវ​ចំនួន​អ្នក​ឆ្លង​ដូចគ្នានេះដែរ ​ជាហេតុ​ធ្វើឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​កែសម្រួល​វិធានការ​ចំពោះ​តំបន់​មួយចំនួន ​ដែល​ត្រូវ​បាន​ដាក់​ជា​តំបន់​លឿង ទៅជា​តំបន់​លឿងទុំ​វិញ ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល ​ទន្ទឹមនឹងនេះ ​ក៏​លេចចេញ​ព័ត៌មាន​ថា ដោយសារ​ការឆ្លង​ច្រើន​រាល់ថ្ងៃ​នេះហើយ ដែល​អាជ្ញាធរ​នឹង​បិទ​រាជធានី​ភ្នំពេញ​វិញ​។ ​ទោះជា​យ៉ាងណា​ព័ត៌មាន​ពិត ​គឺ​អភិបាល​រាជធានី​បានធ្វើការ​ច្រានចោល​នូវ​ព័ត៌មាន​នេះ​។​

​ដោយឡែក​ចំពោះ​ផ្សារ ​គឺ​នៅ​បន្ត​ផ្អាក​ដំណើរ​ការមិន​រៀបរយ​ដដែល ​សម្រាប់​ផ្សារ​រដ្ឋ គឺ​អនុញ្ញាត​លក់ដូរ​តែ​ម្ហូបអាហារ​ប៉ុណ្ណោះ​៕


​អត្ថបទ ៖ ប្រាក់ វ៉ាន់ដា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        184
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm