រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងក្រុមហ៊ុនឯកជនមួយពិភាក្សាការងារលើយន្តការឥទានកាបូនរួម

2023/09/29 12:21:09 am        88

ភ្នំពេញ៖ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី២៨ ខែកញ្ញានេះ អនុញ្ញាតឱ្យ លោក Hisaharu KOGA តំណាងក្រុមហ៊ុន MITSUI &CO ប្រចាំនៅភ្នំពេញ និងនាយកប្រតិបត្តិអង្គការអភិរក្សអន្តរជាតិ CI ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារលើយន្តការឥណទានកាបូនរួម។

នៅក្នុងឱកាសនោះ លោក Hisaharu KOGA តំណាងក្រុមហ៊ុន MITSUI &CO បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តីក្នុងជំនួបនេះ និងថ្លែងអបអរសាទរ ដែលឯកឧត្តមទទួលបានតំណែងថ្មី ជារដ្ឋមន្រ្តីក្រសួងបរិស្ថាន។ លោកតំណាងក្រុមហ៊ុន MITSUI &CO បានលើកឡើងថា គម្រោងឥណទានកាបូនព្រៃឡង់ របស់ក្រុមហ៊ុន និងអង្គការអភិរក្សអន្តរជាតិ CI ក្រោមកិច្ចសហការ ជាមួយក្រសួងបរិស្ថានកន្លងមក ក្នុងជំហានទី១នៅខេត្តស្ទឹងត្រែងបានសម្រេចដោយជោគជ័យ ហើយបច្ចុប្បន្នកំពុងបន្តដំណើរការក្នុងជំហានទី២ បានពាក់កណ្តាលគម្រោងហើយ នៅក្នុងខេត្តគោលដៅចំនួន៤ រួមមាន៖ស្ទឹងត្រែង ក្រចេះ កំពង់ធំ និងព្រះវិហារ និងសូមស្នើដល់ក្រសួងបរិស្ថានឱ្យជួយគាំទ្របន្តទៀត លើយន្តការឥណទានកាបូនរួម ។ ជាមួយគ្នានេះ តំណាងក្រុមហ៊ុន MITSUI &CO សូមបន្ថែមលើការពិភាក្សាជុំវិញការរៀបចំគណកម្មាការរួម ដើម្បីអនុវត្តគម្រោងឥណទានកាបូន ។ 

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះកិច្ចសហការ ហើយគ្រប់កិច្ចសហការ ដែលបានបែងចែក ប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា ឯកឧត្តមនឹងបន្តស្វាគមន៍ជានិច្ច ។ ហើយចំពោះយុទ្ធសាស្រ្តឥណទានកាបូនរួម ឯកឧត្តមរដ្ឋមន្រ្តីនឹងផ្តល់អាទិភាពជូនឯកឧត្តមរដ្ឋលេខាធិការជំនាញ បន្តលើកិច្ចការងារគាំទ្រផ្នែកបច្ចេកទេស និងយុទ្ធសាស្រ្តនៃការបែងចែកផលលាភ ពីគម្រោងឥណទានកាបូន ក្នុងការឆ្លើយតបនឹងយុទ្ធសាសស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងដំណាក់កាលទី១នេះ ដោយក្រសួងបានផ្តោតលើយុទ្ធសាស្រ្តចក្រា ។ 

លើសពីនេះ ឯកឧត្តមបណ្ឌិត ក៏បានគូសបញ្ជាក់ លើការងារអាទិភាព ៣របស់ក្រសួង ដែលទី១រួមគ្នាកាត់បន្ថយសំណល់ប្លាស្ទិក បន្ទាប់មករៀបចំទុកដាក់ក្នុងធុងឱ្យបានត្រឹមត្រូវ និងចុងក្រោយសម្អាតឱ្យស្អាត មានសណ្តាប់ធ្នាប់ល្អ ។ គោលដៅអាទិភាពទី២ គឺការស្តារ និងដាំដើមឈើឡើងវិញ ជាយុទ្ធសាស្រ្តក្រសួងបរិស្ថាន និងផ្តល់កូនឈើគ្រប់ប្រភេទ ១លានដើមជារៀងរាល់ឆ្នាំ ហើយចំពោះឯកឧត្តមរដ្ឋមន្រ្តីផ្ទាល់នឹងផ្តល់កូនឈើជាង ៣០ម៉ឺនដើមផងដែរ។ ចំពោះអាទិភាពទី៣ គឺផ្តោតលើការលើកកម្ពស់ជីវភាពប្រជាសហគមន៍ តាមរយៈការជំរុញអេកូទេសចរណ៍ធម្មជាតិ ដើម្បីការអភិវឌ្ឍសហគមន៍ដោយចីរភាព៕អត្ថបទ៖ទូច សោភ័ណ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm