
យោងតាមការអះអាងរបស់អ្នកផលិត បានឲ្យដឹងថា ការ៉េមលើកដំបូងរបស់ពិភពលោក ធ្វើពីកាកសំណល់បា្លស្ទិក គឺជាការ៉េមវ៉ានីឡា ហើយបើទោះបីជាវាត្រូវទុកក្នុងទូទឹកកកនៅទីក្រុងឡុងដ្រ៍យ៉ាងណាក្តី អ្នកស្រីសង្ឃឹមថា នឹងនាំឲ្យមានការចាប់ផ្តើមការជជែកដេញដោលពីអនាគតចំណីអាហារ និងវិបត្តិបំពុលប្លាស្ទិក ប៉ុន្តែបញ្ហានៅត្រង់ថាតើមានអ្នកហានទទួលទានវាដែរឬទេ?
ការ៉េម Guilty Flavours ត្រូវបានរចនាឡើងដោយអ្នកស្រី Eleanora Ortolani វ័យ ២៧ឆ្នាំ ដោយអ្នកស្រីមានគោលដៅធ្វើឲ្យពិភពលោកគិតគូរពីកាកសំណល់ប្លាស្ទិក ។
អ្នកស្រី Ortolani បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅមជ្ឈមណ្ឌល Saint Martins នៃសាកលវិទ្យាល័យវិចិត្រសិល្បះក្រុងឡុងដ្រ៍ថា ការ៉េម Guilty Flavours គឺជាអ្វីមួយដែលគាត់ជឿថាគឺជាគំរូដំបូងគេនៃការ៉េម ធ្វើឡើងពីកាកសំណល់ប្លាស្ទិក ។
អ្នកស្រីបន្តថា វាកើតចេញពីប្លាស្ទិកតែមួយដែលពួកយើងអាចស្វែងរកបាននៅក្នុងដប និងដបជ័រ ៕