វៀតណាមផ្ដន្ទាទោសដាក់ពន្ធនាគារសកម្មជនបរិស្ថានរយៈពេល ៣ឆ្នាំពីបទក្លែងបន្លំពន្ធ

2023/09/29 05:54:22 am        168

តុលាការវៀតណាមបានកាត់ទោសសកម្មជនបរិស្ថានម្នាក់ឲ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ ក្រោមការចោទប្រកាន់ពីបទក្លែងបន្លំពន្ធ ដែលការសម្រេចក្ដីនេះ កើតមានឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីរដ្ឋាភិបាលបានពិភាក្សាអំពីការការពារសិទ្ធិមនុស្សជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋកន្លងទៅថ្មីៗនេះ។

លោកស្រី Hoang Thi Minh Hong ប្រធានក្រុមអ្នកតស៊ូមតិបរិស្ថាន ដែលលោកស្រីបានចាប់ផ្តើមបង្កើតឡើងក្នុងឆ្នាំ២០១៣ និងដែលដំណើរការរហូតដល់ឆ្នាំ២០២២ ត្រូវបានផ្ដន្ទាទោសពីបទគេចពន្ធ បន្ទាប់ពីមានការកាត់ក្តី នៅទីក្រុងហូជីមិញ នាថ្ងៃព្រហស្បតិ៍ (ទី២៨ ខែកញ្ញា) នេះ ដែលដំណើរការនៃសវនការ មានរយៈពេលកន្លះថ្ងៃ។ នេះបើយោងតាមមេធាវីរបស់អ្នកជាប់ទោស លោក Nguyen Van Tu។

លោក Tu បានប្រាប់សារព័ត៌មាន Reuters តាមទូរស័ព្ទថា៖ «លោកស្រី Hong បានសារភាពពីភាពមានទោសពៃរ៍ ដូច្នេះហើយ កិច្ចជំនុំជម្រះក្ដី បានបញ្ចប់យ៉ាងឆាប់រហ័ស»។

សារព័ត៌មាន Thanh Nien បានរាយការណ៍ ដោយដកស្រង់ខ្លឹមសារនៃការចោទប្រកាន់នេះថា លោកស្រី Hong ត្រូវបានចោទប្រកាន់ពីបទគេចមិនបង់ពន្ធ ដែលមានចំនួនទឹកប្រាក់ ៦,៧ពាន់លានដុង (២៧៤.៤៨៨ដុល្លារអាមេរិក) ក្នុងចន្លោះឆ្នាំ២០១២ ដល់ឆ្នាំ២០២២។

មេធាវីរបស់លោកស្រីបានប្រាប់ទៀតថា លោកស្រីក៏ត្រូវបានតម្រូវឲ្យបង់ប្រាក់ពិន័យជាសាច់ប្រាក់ចំនួន ១០០លានដុង (៤.០៩៨,៣៦ដុល្លារអាមេរិក) ផងដែរ ដោយលោកបន្ថែមថា កូនក្ដីរបស់ខ្លួន មានពេល ១៥ថ្ងៃ ដើម្បីធ្វើការសម្រេចចិត្តប្តឹងឧទ្ធរណ៍ ចំពោះសាលក្រមនេះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        100
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        90
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        85

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm