របាយការណ៍​៖​ អ៊ីរ៉ង់​ខក​ខាន​មិន​បាន​ពន្យល់​អំពី​ការ​តាម​ដាន​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ទីតាំង​មួយ​ចំនួន

2021/06/01 09:41:00 pm        99

អ៊ីរ៉ង់៖ ​របាយការណ៍​ចេញ​ដោយ​ភ្នាក់ងារ​ឃ្លាំមើល​ថាមពល​នុយក្លេអ៊ែរ ​របស់​អង្គការសហប្រជាជាតិបាន​បង្ហាញ​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​អ៊ីរ៉ង់​ខកខាន​ក្នុង​ការ​បកស្រាយ​ពី​ការ​តាម​ដាន​សកម្មភាព​ចម្រាញ់​អ៊ុយ​រ៉ានី​ញ៉ូ​ម ​ដែល​បាន​រក​ឃើញ​នៅ​ទីតាំង​មិនបាន​ប្រកាស​មួយ​ចំនួន ដែល​អាច​បញ្ឆេះ​ឲ្យ​មានការ​ប៉ះទង្គិច​ផ្នែក​ការទូត​ថ្មី ​រវាង​ទីក្រុង​តេ​អេ​រ៉ង់ និង​ប្រទេស​លោក​ខាង​លិច ដែល​អាច​ធ្វើ​ឲ្យ​បញ្ហា​កាន់តែ​រីក​ធំ ​ប៉ះពាល់​ដល់​ដំណើរ​ការចរចា​នុយក្លេអ៊ែរ​។

​កាលពី​ ៣​ខែ​កន្លងទៅ ចក្រភព​អង់គ្លេស បារាំង និង​អាល្លឺម៉ង់បាន​ខ្វែងគំនិត​គ្នា​ជុំវិញ​ផែនការ​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក សម្រាប់​ក្រុមប្រឹក្សាភិបាល​មាន​សមាជិក​ ២៥​ប្រទេសរបស់​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ ដើម្បី​រិះគន់​អ៊ីរ៉ង់ចំពោះ​ការ​ខក​ខាន​ពន្យល់​ពី​ប្រភព​ដើម ​នៃ​វត្ថុធាតុដើម​ទាំងនោះ ដែល​ការ​ខ្វែង​គំនិត​គ្នា​របស់​ប្រទេស​ទាំង​៣ មាន​ឡើង​ ខណៈ​ប្រធាន​ទីភ្នាក់ងារ​នេះ​លោក Rafael Grossi បាន​ប្រកាស​ការពិភាក្សា​ថ្មី​ជាមួយ​អ៊ីរ៉ង់​។​ របាយការណ៍​​មួយ​ចេញ​ដោយ​លោក Grossi ផ្ញើ​ជូន​រដ្ឋ​ជា​សមាជិកទទួល​បាន​ដោយសារ​ព័ត៌មាន Reuters បាន​និយាយ​ថា ​បន្ទាប់ពី​រយៈពេល​ជាច្រើន​ខែ​មកនេះ ប្រទេស​អ៊ីរ៉ង់​ពុំបាន​ផ្ដល់​ការ​ពន្យល់​ចាំបាច់ ​ស្ដីពី​វត្តមាន​វត្ថុធាតុដើម​ផលិត​នុយក្លេអ៊ែរ​ស​សម្រាប់​ទីតាំង​ទាំង​ ៣ ​ទេ ជាទី​ដែល​ទីភ្នាក់ងារ​នេះ​បាន​វាយតម្លៃ​បន្ថែម​។

​ឥលូវ​នេះ​វា​អាស្រ័យ​លើ​មហាអំណាច​អឺរ៉ុប​ទាំង​ ៣ ​ក្នុង​ការ​សម្រេច​ថា ​តើ​ត្រូវ​ជំរុញឲ្យ​មាន​សេចក្ដី​សម្រេច​មួយ​រិះគន់​អ៊ីរ៉ង់​ ដែល​អាច​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ការចរចា​ ដើម្បី​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ​២០១៥ ដែល​កំពុង​ដំណើរការ​ពិភាក្សា​នៅ​ទីក្រុង​វីយែ​ន​។​ លោក​Grossi សង្ឃឹម​ថា ​នឹង​រាយការណ៍​អំពី​ភាព​រីកចម្រើន ​មុន​ពេល​ក្រុមប្រឹក្សាភិបាល​ជួប​គ្នា​ម្តង​ទៀត​នៅ​សប្ដាហ៍​ក្រោយ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        11
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        31
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm