បើករថយន្ត​សេរី​ទំនើប ​BMW គេច​ពីរ​ម៉ូតូ​ជ្រុល​ទៅ​បុក​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ បណ្តាល​ឲ្យ​រង​ការខូចខាត

2021/06/01 09:41:05 pm        593

ភ្នំពេញ ៖ យុវជន​ម្នាក់​បើក​រថយន្ត​សេរី​ទំនើប​ម៉ាក BMW ​ក្នុង​ល្បឿន​លឿន​គេច​ពី​អ្នកបើកបរ​ម៉ូតូ​ជ្រុល​ចង្កូត ​ទៅបុក​នឹង​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង ​បណ្តាល​ឲ្យ​រថយន្ត​រង​ការខូចខាត​។ ហេតុការណ៍​​បង្ក​ការ​ភ្ញាក់ផ្អើល ​បានកើងឡើង​កាលពី​វេលា​ម៉ោង​១១ នឹង​៣០​នាទី ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២១ ដែល​ស្ថិត​នៅតាម​បណ្តោយ​ផ្លូវ​ភ្នំពេញ ហាណូយ ស្ថិតនៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័​ត៌មាន​ពី​កន្លែងកើតហេតុ​ បាន​ឲ្យ​ដឹងថា ​មុន​ពេល​កើតហេតុ​គេ​ឃើញ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្កុប​ពីរ​ពណ៌​ស ​ពាក់​ស្លាក​លេខ កំពត​1O -5278​ បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​ចំណុច​កើតហេតុ​ស្រាប់​ តែ​មាន​រថយន្ត​សេរី​ទំនើប​មួយ​គ្រឿង​ម៉ាក ​BMW​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កម្ពុជា S.T.8586 ​បើកបរ​ដោយ​យុវជន​ម្នាក់​ធ្វើដំណើរ​ក្នុង​ទិសដៅ​ស្របគ្នា​មកពី​ក្រោយ ហើយ​បើក​គេច​ពី​ម៉ូតូ​ដែល​នៅ​ខាងមុខ​ បណ្តាល​ឲ្យ​គៀ​ម៉ូតូ​ដួល ហើយ​ជ្រុល​ចង្កូត​ទៅ​បុក​នឹង​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​រង​ការខូចខាត​យ៉ាង ​ចំណែក​ម្ចាស់​ម៉ូតូ​បាន​រង​របួស​ស្រាល​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ ចុះ​មកដល់​កន្លែងកើតហេតុ ​ហើយ​បាន​ធ្វើការ​សម្របសម្រួល​ភាគី​ខាង​ដោយ​ម្ចាស់​រថយន្ត​ BMW​ សង​សំណង​ចំនួន​១០០​ដុល្លា​រ ​ទៅ​ខាង​ភាគី​ម៉ូតូ​ ដើម្បី​បញ្ចប់​រឿង​នៅ​កន្លែង​កើតហេតុ ​។ ចំណែកឯ​រថយន្ត ​សមត្ថកិច្ច​បាន​ឲ្យ​ម្ចាស់​រក​រថយន្ត​ស្ទូច​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕

អត្ថបទ​ ៖ កុ​ម្ភះ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        178
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        155
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm