ជនជាតិអាមេនីនៅតំបន់ការ៉ាបាក់ យល់ព្រមរំលាយរដ្ឋាភិបាលផ្ដាច់ខ្លួនចោលចូលទៅជាមួយអាស៊ែរបៃហ្សង់

2023/09/29 04:40:55 pm        165

អាមេនី៖ ជនជាតិភាគតិចអាមេនីនៅក្នុងតំបន់ណាហ្គ័រណូ -ការ៉ាបាក់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេកំពុងរំលាយរដ្ឋាភិបាលផ្ដាច់ខ្លួន ដែលពួកគេបានការពាររយៈពេល៣ទសវត្សរ៍មកហើយ ជាទីដែលមានប្រជាជនជាងពាក់កណ្ដាលបានរត់គេចខ្លួនចាប់តាំងពីអាស៊ែរបៃហ្សង់បាន បើកការវាយលុកភ្លាមៗកាលពីសប្ដាហ៍មុន។ 

នៅក្នុងសេចក្ដីថ្លែងការណ៍ ពួកគេនិយាយថា សាធារណរដ្ឋស្វ័យប្រកាស អាតសាក់(Artsakh) របស់ពួកគេ នឹងបញ្ចប់វត្តមានចាប់ពីឆ្នាំក្រោយត្រឹមថ្ងៃទី១ខែមករា ជាអ្វីដែលត្រូវបានរួមបញ្ជូលជាផ្លូវការជាមួយរដ្ឋាភិបាលអាស៊ែរបៃហ្សង់ ។    

សម្រាប់អាស៊ែរបៃហ្សង់ និងប្រធានាធិបតីរបស់ខ្លួន លោក អ៊ីលហាំ អាលីយ៉េវ (Ilham Aliyev)និយាយថា លទ្ធផលនេះ គឺជាការស្ដារឡើងវិញនៃអធិបតេយ្យភាពដ៏ជោគជ័យលើតំបន់នេះ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ប៉ុន្តែភាគច្រើននៃជនជាតិអាមេនីក្នុងតំបន់នេះ បានទទួលឯករាជភាពតាមជាក់ស្ដែងក្នុងសង្រ្គាមមួយកាលពីទសវត្សរ៍ឆ្នាំ១៩៩០។  

សម្រាប់អាមេនីវិញ នេះគឺជាការបរាជ័យ និងសោកនាដកម្មសម្រាប់ប្រទេស។ 

ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ី បានរាយការណ៍ថា មនុស្សប្រមាណ៧0.៥០០នាក់ បានឆ្លងព្រំដែនចូលទៅក្នុងប្រទេសអាមេនី កាលពីរសៀលថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្នុងចំណោមប្រជាជនសរុបដែលមានប្រហែល១២ម៉ឺននាក់។   

ការវិភាគជាច្រើនលើស្ថានភាពនេះ បង្ហាញថា នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ នឹងមានពុំមានជនជាតិអាមេនី នៅសេសសល់ក្នុងតំបន់ណាហ្គ័រណូ -ការ៉ាបាក់ ទៀតទេ។  

ទីភ្នាក់ងារសារព័ត៌មាន Interfax បានដកស្រង់សម្ដីរបស់ នាយករដ្ឋមន្ត្រី អាមេនី លោក នីកូល ផាស៊ីនយ៉ាន (Nikol Pashinyan)ដោយនិយាយថានេះគឺជាទង្វើបោសសម្អាតជនជាតិភាគតិច៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        333
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm