ជប៉ុន អារ៉ាប៊ីសាអ៊ូឌីត និងអ៊ូសប៊ែគីស្ថានឡើងវគ្គ ៨ ក្រុមចុងក្រោយបាល់ទាត់នៅកីឡាអាស៊ី

2023/09/29 07:01:09 pm        1.8 K

ការប្រកួតបាល់ទាត់ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី ១៩ នៅទីក្រុងហាន់ចូវប្រទេសចិន រក​បាន​គ្រប់​ក្រុម​ឡើងវគ្គ ៨ក្រុមចុងក្រោយហើយ ខណៈបីក្រុមចុងក្រោយគឺ ជប៉ុន អារ៉ាប៊ីសាអ៊ូឌីត និង​អ៊ូស​ប៊ែគីស្ថាន។

គូដំបូងនេះក្រុមសាមូរ៉ៃ U23 ជប៉ុន​បាន​យក​ឈ្នះ​ក្រុម​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​មីយ៉ាន់ម៉ា​ដោយ​លទ្ធផល​ធំ​ធេង ៧-០ ដោយគ្រាប់ម្នាក់ពីរគ្រាប់របស់ Kein Sato និង Shun Ayukawa ខណៈ​បី​គ្រាប់​ទៀត​ធ្វើ​បានដោយ Koshiro Sumi, Kotaro Uchino និង Shota Hino។

ងាកទៅមើលក្រុមនៅតំបន់អាស៊ីគ្នេយ៍មួយទៀត ក៏មានជោគវាសនាមិនល្អដែរ គឺឥណ្ឌូនេស៊ី​ដោយ​រ​ង​បរាជ័យ​ក្រោមថ្វីជើងអ៊ូសប៊ែគីស្ថាន ២-០ នៅម៉ោងបន្ថែម។

បន្ទាប់ពីប្រកួតពេញ ៩០ នាទីគ្មានគ្រាប់បាល់កើតឡើង ការប្រកួតបន្តបន្ថែម ១៥ នាទីពីរដង ខណៈ​ដែលអ៊ូសប៊ែគីស្ថានរកបានគ្រាប់ពីរគ្រាប់ដោយ Sherzod Esanov នៅនាទីទី ៩២ និង ១២០+១។

បរាជ័យនេះមានន័យថា មិនមានក្រុមនៅតំបន់អាស៊ីអាគ្នេយ៍ណាមួយឡើងវគ្គ ៨ ក្រុម​ចុង​ក្រោយ​ឡើយ​។

ក្រឡេកមកទស្សនាគូចុងក្រោយនេះវិញ អារ៉ាប៊ីសាអ៊ូឌីតបានយកឈ្នះឥណ្ឌា ២-០ ផង​ដែរ​ដោយ​គ្រាប់​បាល់​របស់ Mohammed Maran ពីរគ្រាប់ម្នាក់ឯង។

ដូច្នេះវគ្គ ៨ ក្រុមចុងក្រោយរកបានអស់ហើយដែលនឹងត្រូវប្រកួតនៅថ្ងៃទី ១ ខែតុលារួមមាន អ៊ូសប៊ែគីស្ថាន​ជួបអារ៉ាប៊ីសាអ៊ូឌីត អ៊ីរ៉ង់ជួបហុងកុង ជប៉ុនជួបកូរ៉េខាងជើង និង ចិន​ជួប​កូរ៉េ​ខាង​ត្បូង​៕​ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        67
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        95
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        104

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm