បច្ចេកវិទ្យាកំពុងរុញឱ្យមានភាពប្រសើរឡើង នៃខ្សែចង្វាក់តម្លៃ ការប្រកួតប្រជែង និងបង្កើតនវានុវត្ដន៍

2023/09/29 08:01:51 pm        44

ភ្នំពេញ៖ អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ លើកឡើងថា វិបត្ដិជំងឺកូវីដ-១៩ បានបន្សាំបច្ចេកវិទ្យាជាមួយការរស់នៅ និងការធ្វើពាណិជ្ជកម្ម ស្របពេលដែល បច្ចេកវិទ្យាទាំងនេះបានជំរុញឱ្យមានភាពប្រសើរឡើង នៃខ្សែចង្វាក់តម្លៃ ការលើកកម្ពស់ការប្រកួតប្រជែង និងការបង្កើតនូវនវានុវត្ដន៍ថ្មីៗ។

លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងកម្មវិធីវេទិកាស្ដីពីវិស័យធនាគារឆ្នាំ២០២៣ នៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៣ នេះថា នៅពេលវិបត្ដិកូវីដ-១៩ បានផ្ទុះឡើង សេដ្ឋវិទូ និងអ្នកជំនាញសង្ឃឹមថា វត្ដមានវ៉ាក់សាំង កូវីដ-១៩ នឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានភាពល្អប្រសើរ និងអាចងើបឡើងវិញដូចកាលមុនឆ្នាំ ២០២០, ប៉ុន្តែក្ដីសង្ឃឹមនេះហាក់ មានភាពស្រពេចស្រពិល ដោយហេតុតែសេដ្ឋកិច្ចពិភពលោកមានសភាព​ស្រួចស្រាល បើទោះជាវិបត្ដិកូវីដ-១៩ ហាក់រសាត់ចេញក៏ ដោយ។

តែទោះបីយ៉ាងណា, វិបត្ដិកូវីដ-១៩ គឺជាសមាសភាពមួយ ក្នុងការបន្សាំបច្ចេកវិទ្យាជាមួយការរស់នៅ និងការធ្វើពាណិជ្ជកម្ម ស្របពេលដែលបច្ចេកវិទ្យាទាំងនេះបានជំរុញឱ្យមានភាពប្រសើរឡើង នៃខ្សែចង្វាក់តម្លៃ ការលើកកម្ពស់ការប្រកួតប្រជែង និងការ បង្កើតនវានុវត្ដន៍ថ្មីៗបន្ថែម ដែល​ជាឈ្នាន់ដើម្បីធ្វើឱ្យប្រសើរឡើងនៃជីវភាពរស់នៅ តាមរយៈការបង្កើនឱកាសការងារ ការ​បង្កើនលទ្ធភាព ទទួលបានការអប់រំនិងស្វ័យសិក្សា ​និងការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម រួមទាំងការបង្កើនភាពអង់អាចរបស់ស្ត្រីផងដែរ។

លោក ហេង បូមករា បន្តថា ក្នុងបរិបទនេះ ការកាត់បន្ថយផលប៉ះពាល់ពីឥទ្ធិពលសេដ្ឋកិច្ច​ពិភព​លោក និងការកែប្រែឧបសគ្គ ទៅជាកាលានុវត្ដភាព នឹងនាំមកនូវការធានាបាននៃកំណើន​សេដ្ឋកិច្ច​ប្រកបដោយចីរភា និងភាពរឹងមាំ ក៏ដូចជាឆ្លើយតបទៅ នឹងការ ផ្លាស់ប្ដូរនិម្មាបនកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិនាពេលអនាគត។

ទោះបីកំណើនសេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះ ក្នុងឆ្នាំ២០២០ ប៉ុន្តែកំណើននេះបានចាប់ផ្ដើមវិជ្ជមានមកវិញ ជាមួយអត្រា ៣% ក្នុងឆ្នាំ ២០២១ ៥.២% ក្នុងឆ្នាំ ២០២២ និងរំពឹង ថាមានកំណើនប្រមាណ ៥.៦% ក្នុងឆ្នាំ២០២៣។

ការណ៍នេះបានសរបញ្ជាក់អំពីវឌ្ឍនភាពល្អ ដែលគាំទ្រជាចម្បង ដោយកំណើន ខ្ពស់នៃវិស័យទេសចរណ៍ និងវឌ្ឍនភាពល្អនៃវិស័យកសិកម្ម ស្របពេលដែលវិស័យសំណង់ ហាក់បានបង្ហាញនូវសញ្ញាងើបឡើងវិញ​៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        58
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        44
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm