ពលរដ្ឋចាប់ផ្ដើមនាំគ្នាទៅផ្សារទិញគ្រឿងធ្វើចង្ហាន់យកទៅវត្ត ខណៈថ្ងៃកាន់បិណ្ឌទី១ នឹងចាប់ផ្ដើមថ្ងៃស្អែក

2023/09/29 08:11:50 pm        168

ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកញ្ញានេះ ចាប់ផ្ដើមនាំគ្នាទៅ ផ្សារទិញគ្រឿងធ្វើចង្ហាន់យកទៅវត្ត ខណៈថ្ងៃកាន់បិណ្ឌទី១ នឹងចាប់ផ្ដើមនៅថ្ងៃស្អែក។

ប្រជាពលរដ្ឋ ដែលចូលផ្សារទួលទំពូង បានប្រាប់BTVថា និងកំពុងទិញបន្លែ ត្រី សាច់ និងផ្លែឈើ ជាដើមនោះ ដើម្បីរៀបចំធ្វើចង្ហាន់យកទៅប្រគេនលោក នៅថ្ងៃស្អែក ដែលត្រូវនឹងថ្ងៃកាន់បិណ្ឌទី១ ដែលជាទំនៀមទម្លាប់ប្រពៃណីពីដូនតាមក ដើម្បីឧទ្ទិសកុសលផលបុណ្យទៅ ជូន​ញាតិសន្ដាន ដែលបានចែកឋានទៅ ។

អាជីវករផ្សារទួលទំពូង បានឱ្យដឹងដែរថា មុនថ្ងៃកាន់បិណ្ឌចូលមកដល់ ការលក់ដូរមានភាព មមាញឹកជាងមុនបន្តិច និងអាចកាន់តែមមាញឹកទៀត ពេលពិធីបុណ្យកាន់បិណ្ឌ ចាប់ផ្ដើម និងរហូតដល់ ថ្ងៃភ្ជុំបិណ្ឌ ។

ចាប់ពីស្អែកទៅ ពិធីបុណ្យភ្ជុំបិណ្យ ​នឹងចាប់ផ្តើម រហូតដល់ថ្ងៃទី១៥ ខែតុលា ដែលជាថ្ងៃបញ្ចប់ ។ ភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត ​នៃព្រះរាជពិធីទា្វរទសមាស ដែលប្រជារាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជា តាំងពីបុរាណរៀងមក តែងតែប្រារព្ធពិធីនេះ មិនដែលអាក់ខានឡើយ ពោលគឺចាប់ពីថៃ្ង១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោច មានរយៈពេល១៥ថៃ្ង ។

តាមទម្លាប់ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ​គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជា​ពិសេសឪពុកម្ដាយ ​ដើម្បីរៀបចំម្ហូបអាហារ បាយសម្លរ​ ចង្ហាន់ ​យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅតាមទីវត្តអារាមនានា ៕អត្ថបទ៖ ទូច សោភ័ណ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm