លទ្ធភាពនៃការបិទរដ្ឋាភិបាលអាមេរិក អាចប៉ះពាល់ដល់ការហ្វឹកហាត់បញ្ជា F-16 របស់អាកាសយានិកអ៊ុយក្រែន

2023/09/29 09:46:09 pm        101

អាមេរិក ៖ ក្រសួងការពារជាតិអាមេរិក និយាយថា អាកាសយានិកអ៊ុយក្រែនបានចាប់ផ្តើមហ្វឹកហាត់ នៅសហរដ្ឋអាមេរិក ដើម្បីបញ្ជាយន្តហោះចម្បាំង F-16។ ប៉ុន្តែកម្មវិធីបណ្តុះបណ្តាលនេះអាចនឹងត្រូវជួបការរអាក់រអួល ប្រសិនបើរដ្ឋាភិបាលអាមេរិកត្រូវបានបិទ នៅចុងសប្តាហ៍នេះ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ (ទី២៨ ខែកញ្ញា) អនុរដ្ឋមន្ត្រីព័ត៌មានរបស់មន្ទីរបញ្ជកោណ លោកស្រី Sabrina Singh បានបញ្ជាក់ថា ការបណ្តុះបណ្តាលភាសាអង់គ្លេស បានចាប់ផ្តើមហើយសម្រាប់អ្នកបើកបរយន្តហោះជាច្រើននាក់មកពីប្រទេសអ៊ុយក្រែន។ ការហ្វឹកហ្វឺនបែបនេះ តម្រូវឲ្យអាកាសយានិកទាំងនោះសិក្សាពាក្យបច្ចេកទេសដែលត្រូវការប្រើប្រាស់ ដើម្បីបញ្ជាយន្តហោះចម្បាំង។

ការហាត់សមហោះហើរ F-16 កំពុងដំណើរការរួចហើយ នៅប្រទេសដាណឺម៉ាក និងក្នុងប្រទេសមួយចំនួនទៀត នៅអឺរ៉ុប។ រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden គ្រោងនឹងចាប់ផ្តើមការហ្វឹកហ្វឺន សម្រាប់អ្នកបើកយន្តហោះអ៊ុយក្រែន នៅឯមូលដ្ឋានទ័ពអាកាសមួយ នៅភាគខាងលិចរដ្ឋ Arizona ក្នុងខែតុលា។

សូមបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនមានបំណងដាក់ពង្រាយយន្តហោះចម្បាំងនៅអ៊ុយក្រែនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីជួយគាំទ្រដល់ការវាយបករបស់អ៊ុយក្រែនប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។

តែយ៉ាងណាក្ដី បញ្ហានៅត្រង់ថា ការពិភាក្សាថវិកាសម្រាប់ឆ្នាំសារពើពន្ធថ្មី ក្នុងសភាសហរដ្ឋអាមេរិក នៅតែជាប់គាំង។ ប្រសិនបើវិធានការផ្តល់ហិរញ្ញប្បទានសមស្រប មិនអាចរកឃើញច្រកចេញជាមួយសភា ត្រឹមយប់ថ្ងៃសៅរ៍ទេនោះ ស្ថាប័នរដ្ឋាភិបាលមួយចំនួននឹងត្រូវបិទដំណើរការ។ ដូច្នេះ ការព្រួយបារម្ភកំពុងកើនឡើង ដែលថា ការបណ្តុះបណ្តាលនេះ អាចត្រូវបានរំខាន ប្រសិនបើមានការពន្យារពេលក្នុងការបើកប្រាក់បៀវត្សរ៍បុគ្គលិក៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        98
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        88
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        83

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm