មន្ត្រីជាន់ខ្ពស់ស្នើឱ្យបង្កើនការយកចិត្តទុកដាក់ ចំពោះជនមានពិការភាពនៅតាមសហគមន៍

2023/09/29 11:44:58 pm        87

ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានកិច្ចការវិស័យពិ ការភាពបានក្រើនរំលឹកឱ្យយកចិត្តទុកដាក់ដល់ជនមានពិការភាព ជាពិសេសជនមានពិការភាពដែលច្រៀងតាមកែងភ្លើងស្តុបឬផ្លូវ និងជំរុញឱ្យអនុវត្តនូវគោលនយោបាយជូនជនមានពិការភាពក្រីក្រនៅតាមសហគមន៍ ព្រមទាំងឱ្យធ្វើបច្ចុប្បន្នភាពនៃចំនួនមន្ត្រីរាជការ ឬ បុគ្គលិកដែលកំពុងបម្រើការនៅតាមក្រសួង ស្ថាប័នរដ្ឋ និងឯកជន។​

ឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំជាមួយឥស្សរជនដែលទទួលខុសត្រូវក្នុងច ង្កោមវិស័យពិការភាព និងនាយកដ្ឋានជំនាញក្រោមឱវាទ នៅព្រឹកថ្ងៃទី២៩ កញ្ញា ២០២៣ នៅទីស្ដីការក្រសួងសង្គមកិច្ច និងដើម្បីផ្សព្វផ្សាយអំពីការបែកចែងតួនាទី និងភារកិច្ចរបស់ថ្នាក់ដឹកនាំដែលទទួលបន្ទុកក្នុងវិស័យពិការភាពសំដៅពង្រឹងដល់កិច្ចគាំពារជនមានពិការភាពនៅកម្ពុជា។

ឯកឧត្តមក៏បានជម្រុញឱ្យយកចិត្តទុកដាក់ ចំពោះការបើកផ្តល់ប្រាក់របបជួយដល់ជនមានពិការភាពក្រីក្រនៅតាមសហគមន៍ ដោយធ្វើយ៉ាងណាឱ្យមានតម្លាភាព និងគិតគូរពីផលប្រយោជន៍ជនមានពិការភាព។ ជាមួយគ្នានេះ ចំពោះការបង់វិភាគទាន ឬប្រាក់ពិន័យពីការអនុវត្តការជ្រើសរើសជនមានពិការភាពឱ្យចូលបម្រើការងារនៅតាមក្រសួង-ស្ថាប័ន ត្រូវគោរពរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួង។

ដោយឡែកពាក់ព័ន្ធបញ្ហារទេះជនពិការ និងគ្រឿងឧបករណ៍សម្រាប់ជួយជនមានពិការភាព ឯកឧត្តមបានលើកឡើងថា ពុំទាន់មានគ្រប់គ្រាន់នៅទ្បើយ ដូច្នេះត្រូវគិតគូរពិនិត្យលើបញ្ហាទាំងអស់នេះដើម្បីបំពេញតម្រូវការដល់ជនមានពិការភាព។

រាជរដ្ឋាភិបាលបានកំណត់វិស័យពិការភាពជាការងារអាទិភាព ដោយបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិជនពិការ និងលិខិតូបករណ៍អន្តរជាតិផ្សេងៗ ដោយបានកសាង និងដាក់ឱ្យអនុវត្តច្បាប់គោល នយោបាយ និងលិខិតបទដ្ឋានគតិយុត្តិជាតិ ដើម្បីពង្រឹងការផ្តល់សេវាផ្សេងៗជូនដល់ជនមានពិការភាព៕ អត្ថបទ.ភារម្យ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        79
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        166
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm