កម្មករសប្បាយចិត្តចំពោះការដំឡើងប្រាក់ឈ្នូល ហើយថា"សំខាន់មានការងារធ្វើ"

2023/09/30 03:00:41 am        259

ភ្នំពេញ ៖ កម្មករកម្មការិនីរោងចក្រកាត់ដេរនៅទូទាំងប្រទេសសប្បាយចិត្ត និងសាទរចំពោះការដំឡើងប្រាក់ឈ្នួលអប្បរមាឆ្នាំ២០២៤ដែលរដ្ឋាភិបាលសម្រេចចិត្តបង្កើនចំនួន៤ដុល្លារបន្ថែមដែលកម្មករនឹងទទួលបាន២០៤ដុល្លារចាប់ពីខែមករាឆ្នាំ២០២៤។ សម្រាប់កម្មករការដំឡើងរបស់រដ្ឋាភិបាល គឺជាការគិតគូរយ៉ាងយកចិត្តទុកដាក់ ខណៈដែលស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងរងផលប៉ះពាល់ដោយវិបត្តិសង្គ្រាមអ៊ុយក្រែន និងរុស្ស៊ី និងវិបត្តិដែលអូសបន្លាយដោយជំងឺកូវីដ១៩ដែលមិនទាន់បញ្ចប់នៅឡើយ ហើយអ្វីដែលសំខាន់មិនមានប្រទេសណាមួយនៅអាស៊ីដំឡើងប្រាក់ឈ្នួលឡើយនៅឆ្នាំ២០២៤នេះ។ 

កម្មការិនី ភន គឹមឡាំង កម្មករមកពីរោងចក្រSeduno Cambo Knitting Co.,Ltd នៅថ្ងៃទី២៩ ខែកញ្ញានេះ សប្បាយចិត្តជាខ្លាំងបន្ទាប់ពីដឹងដំណឹងថា រដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលនៅឆ្នាំ២០២៤។ ការដំឡើងនេះ នឹងជួយសម្រួលបន្ថែមទៀត ហើយអ្វីដែលសំខាន់នោះ គឺការរក្សាបានការងារធ្វើ។ នេះបើតាមការបញ្ជាក់ដដែល។  

ទន្ទឹមនឹងនេះ លោក សឿន ចិត្ត កម្មករមកពីរោងចក្រChing Sreng Industrial ក៏មិនខុសពីកម្មករដទៃទៀតដែរ សប្បាយចិត្តព្រោះបច្ចុប្បន្ន ការងារចាប់ផ្តើមមាធ្វើឡើងវិញច្រើន។ ប៉ុន្តែលោកក៏បានស្នើសុំឱ្យបញ្ចុះតម្លៃផ្ទះឈ្នួលដែលនឹងជួយសម្រាលបន្ទុកកម្មករបន្ថែមទៀត។ 

ដោយឡែក កម្មករិនី ស៊ុន គឹមអេង មកពីរោងចក្រVonammy (Cambodia) Garment Co.,Ltd បានសង្កត់ធ្ងន់ថា ការប្រកាសដំឡើងរបស់រដ្ឋាភិបាលនេះ គឺជាកម្លាំងចិត្តរបស់កម្មករគ្រប់រូបដើម្បីបន្តបំពេញការងារបន្ថែម។ 

សូមបញ្ជាក់ថា សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចផ្តល់ប្រាក់ឈ្នួលជូនកម្មករចំនួន៤ដុល្លារ បន្ថែមលើឆ្នាំចាស់ដែលមានចំនួន២០០ដុល្លារក្នុងមួយខែ។ ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់បន្ថែមថា លោកនឹងបន្តជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យតាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់កម្មករនិយោជិត។ ទន្ទឹមនឹងនេះ រដ្ឋាភិបាល នឹងបន្តកែលម្អបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា សំដៅបង្កើនភាពប្រកួតប្រជែង និងទាក់ទាញទុនវិនិយោគបន្ថែម និងបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        28
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        235
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        222

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm