កាកបាទក្រហមកម្ពុជា​ ប្រគល់​ថវិកា ​១​លាន​ដុល្លារ​ជួយ​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា​

2021/06/02 01:15:30 am        507

​ភ្នំពេញ៖ នា​រសៀល​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២១​នេះ នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា លោកជំទាវ​ ពុំ​ ចន្ទី​នី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ជួប​សំណេះសំណាល ជាមួយ​ឯកឧត្តម រស់ សីល​វ៉ា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជានា​យក​ប្រតិបត្តិ​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា តំណាង​ឯកឧត្ដម​អគ្គបណ្ឌិត​សភាចា​រ្យ​ អូន ​ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រុមការងារ​។ ដោយ​នៅ​ក្នុងជំនួប​នេះ ​បាន​ពិភាក្សា​អំពី​វឌ្ឍនភាព​ការងារ របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា មន្ទីរពេទ្យ​គន្ធបុប្ផា និង​ការងារ​សំខាន់ៗ​របស់​កាកបាទក្រហម​កម្ពុជា ព្រមទាំង​ការ​ផ្តល់​វិភាគទាន​ប្រចាំឆ្នាំ​នូវ​ថវិកា​ចំនួន​១​លាន​(១ ០០០ ០០០) ដុល្លារ ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ផងដែរ​។​

​តាម​ការផ្តល់​ព័ត៌មាន​ពី​ឯកឧត្តម តាំង សាមឿន លេខាធិការ សម្តេច​កិ​ត្ត​ព្រឹ​ទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន បាន​អោយដឹងថា ក្នុងជំនួប​នេះ​លោកជំទាវ ពុំ ចន្ទី​នី បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ប្រតិភូ​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​។

ជាមួយគ្នា​នោះ​លោកជំទាវ​អគ្គលេខាធិការ ក៏បាន​ពាំនាំ​នូវ​ក្តី​នឹករលឹក និង​ការសួរសុខទុក្ខ​ពី​សំណាក់ សម្តេច​ប្រធាន​កាកបាទក្រហមកម្ពុជា ដល់​កុមារ​ទាំងអស់​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ជាពិសេស​ក្នុង​ថ្ងៃ​នៃ​ទិវា​កុមារ​អន្តរជាតិ​១ មិថុនា​នេះ សូមឱ្យ​បាន​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​ទាំងឡាយ​។​

​ក្នុងឱកាស​នេះដែរ លោកជំទាវ ពុំ ចន្ទី​នី បាន​ជម្រាប​ជូន​អំពី​សកម្មភាព​កៀរគរ និង​ទទួល​ថវិកា​សប្បុរស និង ការអនុវត្ត​សកម្មភាព​សប្បុរសធម៌ របស់​កាកបាទក្រហម​កម្ពុជា​នាពេល​កន្លងមក ដូច​ជា​ការ​ចុះជួយ​ដល់​បណ្តា​ប្រជាជន​រងគ្រោះ និង​មានការ​លំបាក​ផ្នែក​ជីវភាព ជាពិសេស​ក្នុងខណៈ​ពេល​ដែល​ជំងឺ​កូ​វី​៨-១៩ បាននិងកំពុង​រាតត្បាត ក៏​ដូចជា​សកម្មភាព​សំខាន់​ផ្សេងៗ​ទៀត​។ បន្ថែម​លើ​សកម្មភាព​មនុស្សធម៌​សំខាន់ៗ​ជាច្រើន​នោះ កាកបាទក្រហមកម្ពុជា​បាននិងកំពុង អនុវត្ត​ការបន្ត​ជួយឧបត្ថម្ភ​ថវិកា​ប្រចាំឆ្នាំ ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដើម្បី​ជួយសង្គ្រោះ​ជីវិត​កុមារ​នៅ​កម្ពុជា​។ លោកជំទាវ​បាន​អោយដឹងទៀតថា នេះ​ជា​លើក​ទី​១០​ហើយ ដែល​កាកបាទក្រហមកម្ពុជា បានផ្ដល់​វិភាគទាន​ប្រចាំ​ឆ្នាំ​ដល់​មន្ទីរពេទ្យ​គ​ន្ធ​បុប្ផា ដែល​ក្នុង​មួយឆ្នាំៗ​នូវ​ថវិកា​ចំនួន​១​លាន​(១.០០០ ០០០)​ដុល្លារ​អាមេរិក​។ ចាប់តាំងពី​ឆ្នាំ​២០១២​មក ក្នុង​គោលដៅ​ជួយសង្គ្រោះ​កុមារ​នៅ​កម្ពុជា តាមរយៈ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​ប្រាំ​ទីតាំង​។​


​ឯកឧត្តម រស់ សីល​វ៉ា ក៏បាន​ជម្រាប​ជូន​លោកជំទាវ ពុំ ចន្ទី​នី អំពី​វឌ្ឍនភាព​ការងារ​របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ផងដែរ ទាំង​ក្នុង​ទិដ្ឋភាព​ប្រតិបត្តិការ និង​ទិដ្ឋភាព​ហិរញ្ញវត្ថុ ជាពិសេស​ពាក់ព័ន្ធ​នឹង​ការ​កៀរគរ​មូលនិធិ ដែល​បាននិងកំពុង​រង​ផលប៉ះពាល់​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូដ​-១៩ ដែល​ធ្វើឱ្យមាន​ការថយចុះ នៃ​ទំហំ​ថវិកា​បរិច្ចាគ​ពី​សំណាក់​សប្បុរសជន​នានា ដូចជា​ការថយចុះ​នៃ​ថវិកា ដែល​ទទួលបាន​ពី​ការ​កាត់​កម្រៃ​សំបុត្រ​ចូល​ទស្សនា​តំបន់​រមណី​ដ្ឋា​ន​អង្គរ​ដើម ដោយសារ​ការ​ធ្លាក់ចុះ​នៃ​ចំនួន​ទេសចរ​អន្តរជាតិ​។

​លោកជំទាវ ពុំ ចន្ទី​នី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន ចំពោះ​ឯកឧត្តម រស់ សីល​វ៉ា និង​លេខាធិការដ្ឋាន​

​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​ការយកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​អនុវត្ត​ការងារ និង​កៀរគរ​មូលនិធិ​ដើម្បី​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា ក្នុងការ​ជួយសង្គ្រោះ​កុមារ​នៅ​កម្ពុជា​។ និង​ជូនពរ​លោកគ្រូ​-​អ្នកគ្រូ​ពេទ្យ និង​បុគ្គលិក​ទាំងអស់​របស់​ម​ន្ទីរ​ពេទ្យ ដែល​បាននិងកំពុង​បំពេញបេសកកម្ម​ពិនិត្យ និង​ព្យាបាល​កុមារ​នៅ​កម្ពុជា​យ៉ាង​សស្រាក់សស្រាំ ប្រកបដោយ​គុណភាព និង​ក្រមសីលធម៌​វិជ្ជាជីវៈ​ខ្ពស់ និង​ជៀស​ផុតពី​ជំងឺ​ចង្រៃ​ទាំងឡាយ​៕ ​​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm