ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅវិហារឥស្លាមចំនួនពីរ នៅប៉ាគីស្ថានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៥៧នាក់ស្លាប់

2023/09/30 06:32:45 pm        232

នគរបាល និងមន្ត្រីសុខាភិបាល បាននិយាយថា ការបំផ្ទុះគ្រាប់បែកអត្តឃាតបានបំផ្ទុះនៅវិហារអ៊ីស្លាមចំនួនពីរកន្លែង ក្នុងប្រទេសប៉ាគីស្ថានកាលពីថ្ងៃសុក្រ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៥៧ នាក់ ស្លាប់ រួមទាំងកុមារ៧នាក់ និងជាង៦០នាក់រងរបួស ខណៈអ្នកមានជំនឿប្រារព្ធខួបកំណើតព្យាការី លោក Mohammad។ ភ្លាមៗនោះ ពុំទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនេះទេ ដែលចំនួនអ្នកស្លាប់អាចកើនឡើងបន្ថែមទៀត ខណៈមនុស្សជាច្រើនបានរងរបួសធ្ងន់ ហើយអ្នកផ្សេងទៀតបានជាប់នៅក្រោមគំនរបាក់បែក។ មន្ត្រីនគរបាលជាន់ខ្ពស់ លោក មុននៀ អាម៉េដ(Munir Ahmed) បាននិយាយថា នៅក្នុងក្រុង Mastung ខេត្ត Balochistan ភាគនិរតីថា អ្នកបំផ្ទុះគ្រាប់បែក បានបំផ្ទុះគ្រឿងផ្ទុះនៅជិតរថយន្តនគរបាលដែលមនុស្សកំពុងជួបជុំគ្នាសម្រាប់ការដង្ហែ។ យោងតាមមន្ត្រីសង្គ្រោះបាននិយាយថា ការវាយប្រហារលើកទី២ នៅតំបន់ Khyber Pakhtunkhwa ដែលនៅជិតខាងនោះ បណ្តាលឲ្យមនុស្សប្រាំនាក់ស្លាប់ នៅវិហារឥស្លាម ។ ប្រព័ន្ធផ្សព្វផ្សាយ Geo News បានរាយការណ៍ថា ដំបូលបានបាក់រលំសង្កត់លើមនុស្សពី ៣០ ទៅ ៤០ នាក់ នៅក្រោមគំនរបាក់បែក។ មន្ត្រីម្នាក់និយាយថា ការវាយប្រហារនេះទាក់ទងនឹងការបំផ្ទុះចំនួនពីរកន្លែង ដែលមួយកន្លែងនៅច្រកទ្វារចូលវិហារឥស្លាម និងមួយកន្លែងទៀតនៅក្នុងបរិវេណនោះ។ ការកើនឡើងនៃការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធ នៅក្នុងខេត្តភាគខាងលិចប្រទេសប៉ាគីស្ថាន បានដាក់ស្រមោលលើការរៀបចំការបោះឆ្នោត និងយុទ្ធនាការជាសាធារណៈនៅក្នុងដំណើរការរហូតដល់ការបោះឆ្នោតជាតិនៅខែមករា ប៉ុន្តែរហូតមកដល់ពេលនេះ ការវាយប្រហារភាគច្រើនបានផ្តោតលើកងកម្លាំងសន្តិសុខ។ ខេត្តចំនួនពីរ មានព្រំដែនជាប់ប្រទេសអាហ្វហ្គានីស្ថាន បានរងការវាយប្រហារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយក្រុមសកម្មប្រយុទ្ធឥស្លាមនិយម ក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលប៉ាគីស្ថាន និងតែងតាំងសាខាបស់ពួកគេសម្រាប់ច្បាប់អ៊ីស្លាមដ៏តឹងរ៉ឹង។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        61
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        90
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm