ជនអន្តោប្រវេសន៍ជិះលើរថភ្លើងដឹកទំនិញនៅម៉ិកស៊ិក ជាប់គាំងដំណើរច្រើនម៉ាយស៍ពីព្រំដែនអាមេរិក

2023/09/30 06:35:26 pm        269

ជនអន្តោប្រវេសន៍ បានជាប់គាំងដំណើរនៅក្នុងប្រទេសម៉ិកស៊ិក កាលពីថ្ងៃសុក្រ ចម្ងាយច្រើនម៉ាយស៍ ពីព្រំដែនសហរដ្ឋអាមេរិក បន្ទាប់ពីរថភ្លើងដឹកទំនិញដែលពួកគេកំពុងធ្វើដំណើរនៅលើនោះ បានឈប់ភ្លាមៗ ក្នុងពេលមានការផ្អាកជាបន្តបន្ទាប់នៃខ្សែរថភ្លើងឆ្ពោះទៅកាន់ភាគខាងជើងរាប់សិបគ្រឿង ជុំវិញការភ័យខ្លាចពីសុវត្ថិភាពរបស់ជនអន្តោប្រវេសន៍។ ជនអន្តោប្រវេសន៍ រាប់រយនាក់ត្រូវបានមើលឃើញដោយសារព័ត៌មាន Reuters ជិះនៅលើរថភ្លើងដែលមិនដំណើរការក្នុងតំបន់ដូចវាលខ្សាច់ក្បែរតំបន់ Villa Ahumada ចម្ងាយប្រមាណ ១២៣ គីឡូម៉ែត្រពីទីក្រុងព្រំដែន Ciudad Juarez ក្នុងរដ្ឋ Chihuahua ប្រទេសម៉ិកស៊ិក។

នាង Sasha Pacheco ជិះនៅលើរថភ្លើងដែលនៅស្ងៀម ព័ទ្ធជុំវិញដោយគ្រួសាររបស់នាង រួមមានទាំងទារកម្នាក់បាននិយាយថា ពួកគេកំពុងប្រព្រឹត្តមកលើយើងដូចជាសត្វ។ យើងស្ថិតនៅលើវាលខ្សាច់ មានតែដើមឈើមួយដើម យើងនៅត្រឹមតែមួយម៉ោងទៀតប៉ុណ្ណោះពីគោលដៅរបស់យើង ប៉ុន្តែវានឹងចំណាយពេលមួយថ្ងៃ ដើរជាមួយទារក។

រថភ្លើងដឹកទំនិញឆ្ពោះទៅភាគខាងជើងចំនួន៦០គ្រឿង ដំណើរការដោយក្រុមហ៊ុន Ferromex របស់ប្រទេសម៉ិកស៊ិក ត្រូវបានបញ្ឈប់កាលពីសប្តាហ៍មុន បន្ទាប់ពីជនអន្តោប្រវេសន៍ប្រមាណជិត១០នាក់បានស្លាប់ ឬរងរបួស។ ក្រោយមក ក្រុមហ៊ុនបាននិយាយថា ក្រុមហ៊ុន បានចាប់ផ្តើមនៅផ្លូវមួយចំនួនដែលមិនត្រូវគេដឹងថាមានហានិភ័យកើនឡើង។ អ្នកនាំពាក្យម្នាក់បាននិយាយថា ពួកគេពុំមានព័ត៌មានបច្ចុប្បន្នភាពថ្មីៗបន្ថែមទៀត ដើម្បីចែករំលែកអំពីចំនួនពិតប្រាកដនៃខ្សែរថភ្លើងដែលមិនដំណើរការនោះទេ។ ពួកគេបាននិយាយថា ការប្រមូលផ្តុំជនអន្តោប្រវេសន៍ ត្រូវបានបន្តត្រួតពិនិត្យ ហើយរថភ្លើងច្រើនខ្សែត្រូវបានដកចេញ ដែននឹងធានាឱ្យមានការបន្តចរាចរ ប៉ុន្តែជៀសវាងហានិភ័យខ្ពស់សម្រាប់មនុស្ស និងសម្រាប់ប្រតិបត្តិការ។ ការបញ្ឈប់រថភ្លើងកាលពីសប្តាហ៍មុន បានធ្វើឲ្យទំនិញមានតម្លៃប្រហែល ១ ពាន់លានដុល្លារត្រូវជាប់គាំងនៅព្រំដែន។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        55
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        111
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm