ជំនួប​រវាង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោកជំទាវ អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​នឹង​នាំមក​នូវ​ទំនាក់ទំនង​កាន់តែ​ល្អប្រសើរ​

2021/06/02 01:47:38 am        600

​ភ្នំពេញ៖ ​ក្នុង​ឱកាស​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា លោកជំទាវ Wendy Sherman អនុរដ្ឋមន្ត្រី​ការបរទេស សហរដ្ឋអាមេរិក ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា អនុញ្ញាត​ឱ្យ​ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព ទីស្តីការ​នាយករដ្ឋមន្ត្រី នា​រសៀល​ថ្ងៃទី​០១​មិថុនា​នេះ ដែល​ទស្សនកិច្ច​នេះ នឹង​នាំមក​នូវ​ទំនាក់ទំនង កិច្ច​សហប្រតិបត្តិការ​កាន់តែ​ល្អប្រសើរ​ជាង​មុនរវាងសហរដ្ឋអាមេរិក និង​កម្ពុជា​។​

​បើតាមឯកឧត្តម កុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ ដែល​បាន ប្រាប់ដល់​ប្រព័ន្ធ​សារព័ត៌មាន បាន​បញ្ជាក់​ថា អំឡុងពេល​បំពេញ​ទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី០១ មិថុនា គឺដើម្បី​ពិភាក្សា​អំពីការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី រវាងប្រទេសទាំងពីរ​កម្ពុជា អាមេរិក វាជា ទម្លាប់​ការទូត​មួយ ក្រោយមន្ត្រីការទូតថ្មី នៃ​រដ្ឋាភិបាល​ថ្មី របស់​ប្រទេសមួយ​ឡើងកាន់តំណែង​នោះ អ្នកការទូត នៃ​រដ្ឋាភិបាល​ថ្មី នៃ​ប្រទេស​នោះ តែងទៅកាន់តំបន់សំខាន់ៗ ដែលត្រូវតែពង្រឹង ទំនាក់ទំនង ឬ​ក៏ដើម្បីរក្សាផលប្រយោជន៍នៅក្នុងតំបន់នោះ។​

​​ដោយឡែក​ខាង​ភាគី​សហរដ្ឋអាមេរិក​វិញ បើតាម​ក្រសួងការបរទេសអាមេរិក ក៏បាន​ឱ្យដឹងថា លោកជំទាវ Wendy Ruth Sherman និង​ពាំនាំ​ការ​ប្តេជា្ញ​ចិត្ត​របស់​សហរដ្ឋ​អាមេរិក ចំពោះភាពចាំបាច់ នៅ​អាស៊ាន និង​ដំណោះស្រាយ​បញ្ហាកម្រិតទ្វេភាគី និងតំបន់ផងដែរ។ អាមេរិកក៏នឹងជំរុញប្រទេស មីយ៉ាន់ម៉ា​ឲ្យ​បញ្ឈប់​អំពើហិង្សា ដោះលែង​អ្នកជាប់ឃុំ ដែលខ្លួនថា ជាអំពើអយុត្តិធម៌ និងស្តារ ប្រទេស​មីយ៉ាន់​។​

​សូម​បញ្ជាក់​ថា​​ លោកជំទាវ Wendy Sherman អនុរដ្ឋមន្ត្រី​ការបរទេស សហរដ្ឋអាមេរិក អញ្ជើញ បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​១​ថ្ងៃ គឺ​នៅ​ថ្ងៃទី​០១ ខែមិថុនា ដោយ​កម្ពុជា ស្ថិត​ក្នុង​ប្រទេស​បី ក្នុងចំណោម​ប្រទេស​១០​របស់​អាស៊ាន ដែល​ត្រូវ​បាន​លោកជំទាវ​ជ្រើស​រើស​យក ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន ១១​ថ្ងៃ ទៅកាន់​ប្រទេស​ចំនួន៥ ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ​២០២១ ដោយ​ទស្សនកិច្ច​ដំបូង លោកជំទាវ បាន​ទៅកាន់​ប្រទេស​ប្រទេសបែ​លហ្ស៉ិ​ក ហើយ​បន្តទៅតួ​ក​គី , ឥណ្ឌូនេស៊ី ,​កម្ពុជា និង​បន្តទៅ​ប្រទេស ថៃ ផងដែរ​៕ ​អត្ថបទ​៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm