នាយឧត្តមសេនីយ៍ ដាំ ដារ៉ានី៖ យោធិនត្រូវលះបង់គ្រប់យ៉ាង ដើម្បីអង្រឹងវិស័យការពារជាតិឲ្យកាន់តែរឹងមាំ

2023/10/01 04:27:10 pm        591

ភ្នំពេញ៖ ក្នុងឱកាសចុះជួបសំណេះសំណាល និងពិនិត្យមើលវឌ្ឍនភាពការងារយេឌ័រ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៤កាលពីថ្ងៃទី៣០ ខែកញ្ញាម្សិលមិញ លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារ៉ានី រដ្ឋលេខាធិការក្រសួងការពារជាតិ បានក្រើនរំលឹកដល់យោធិនទាំងអស់ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែម និងត្រូវលះបង់គ្រប់យ៉ាង ដើម្បីពង្រឹងខឿនការពារជាតិកម្ពជាឲ្យកាន់តែរឹកមាំបន្ថែមទៀតផងដែរ។

លោកជំទាវរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា« ក្នុងនាមនាយទាហាន នាយទាហានរង និង ពលទាហាន​យោធភូមិភាគទី៤ត្រូវមានភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ពិសេសស្មោះត្រង់ ​និងគោរពការពារដាច់ខាត​ រាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ។ជាមួយគ្នានេះដែរ​កងយោធពលខេមរៈភូមិន្ទ ក៏​ត្រូវ​យកចិត្ត​ទុកដាក់ពង្រឹង​សមត្ថភាពជំនាញបន្ថែមទៀត ​ដើម្បីបំពេញភារកិច្ចការពារបូរណភាពទឹកដី ដោយហ៊ាន​ពុះពារ លះបង់ គ្រប់ការលំបាក​ ចូលរួមនៅគ្រប់ភារកិច្ច ដើម្បីពង្រឹងវិស័យ​ការពារជាតិ​អោយបានកាន់តែរឹងមាំ»។

ក្នុងឱកាសនោះដែរលោកជំទាវដាំ ដារ៉ានី ​ក៏បានបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្ននេះ​ការងារ​យេនឌ័រ ត្រូវបានរាជរដ្ឋាភិបាល ​ផ្ដល់ការយកចិត្តទុកដាក់សិទ្ធិជាអាទិភាពឱ្យ​ដល់​យោធិនជានារី មាន​សិទ្ធិស្មើគ្នាទៅនឹងបុរសក្នុងការបំពេញ​តួនាទីភារកិច្ចការងារ ​សម្រាប់ជាតិមាតុភូមិនិងប្រជាជន​នៅក្នុង​សង្គមផងដែរ។

លោកជំទាវ បានវាយតម្លៃខ្ពស់ចំពោះ ​ថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរង គ្រប់ស្ថាប័នអង្គភាព​ចំណុះឲ្យយោធភូមិភាគទី៤ទាំងអស់ ដែលបានអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់​ពិសេសបាន​គិតគូរដល់ការលើកកម្ពស់ការងារយេនឌ័រ ​ដោយបានប្រគល់តួនាទី-ភារកិច្ចដល់​យោធិនជានារីយើង​បានចូលរួមបំពេញភារកិច្ច ការពារព្រំដែន ​ការពារអធិបតេយ្យ បូរណភាពទឹកដី របស់​ព្រះរាជាណា​ចក្រកម្ពុជា​ និងភារកិច្ចការពារស្ថេរភាព ​សន្តិសុខ​ សណ្ដាប់ធ្នាប់សារធារណៈ ក្នុង​មូលដ្ឋានដែលខ្លួនឈរជើងទទួល​ខុសត្រូវ​បានយ៉ាងល្អជាដើម។

លោកជំទាវ ក៏បានកោតសរសើរ ​និងវាយតម្លៃខ្ពស់ ​ចំពោះថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ក្នុង​បញ្ជាការដ្ឋានយោធភូមិភាគទី ៤កងទ័ពជើងគោក ​ដែលកន្លងមកបានសហការគ្នាយ៉ាងល្អ ជាមួយ​គ្រប់ស្ថាប័នទ័ពជំនាញរបស់កងយោធពលខេមរភូមិន្ទ ​ពិសេសជាមួយអាជ្ញាធរដែនដី មូលដ្ឋានគ្រប់លំដាប់ថ្នាក់​ ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍគ្រប់ហេដ្ឋារចនា​សម្ព័ន្ធ​សម្រាប់ជាតិ-អង្គភាពកងយោធពលខេមរភូមិន្ទ ​ចាប់តាំងពីថ្នាក់យោធភូមិភាគ​ រហូតដល់ថ្នាក់ក្រោម នៃអង្គភាពចំណុះឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ​ពិសេសពង្រឹងបានប្រៀបរឹងមាំ ប្រព័ន្ធ​ការពារជាតិ នៅតាមបណ្ដោយព្រំដែន​ជាមួយប្រទេសជិតខាងឱ្យក្លាយជាព្រំដែន​សន្តិភាព​ពិតប្រាកដមានកិច្ចសហប្រតិបត្តិការ ​និងការអភិវឌ្ឍន៍វិស័យនយោបាយ សេដ្ឋកិច្ចរីកចម្រើន​ឆាប់រហ័សផងដែរ៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        84
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        142
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        254

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ

2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm