អូស្ត្រាលីក្ដៅស្ទើរទ្រាំមិនបាន ដោយសារកម្ដៅដ៏ហួតហែង បង្កហានិភ័យខ្ពស់ក្នុងការមានចំហេះព្រៃ

2023/10/01 08:08:03 pm        487

ភាគអាគ្នេយ៍របស់ប្រទេសអូស្ត្រាលី នៅថ្ងៃអាទិត្យ (ទី១ ខែតុលា) មានសភាពក្តៅខ្លាំង ដោយសាររលកកម្ដៅ ដោយនេះបានបង្កជាហានិភ័យខ្ពស់ ក្នុងការមានចំហេះព្រៃ និងបានជំរុញឲ្យអាជ្ញាធរចេញបម្រាមដល់ការដុតព្រៃក្នុងតំបន់ជាច្រើនរបស់រដ្ឋ New South Wales។

អ្នកព្យាករណ៍អាកាសធាតុរបស់ប្រទេសនេះ បានឲ្យដឹងថា សីតុណ្ហភាពនឹងឡើងដល់ ១២អង្សាសេ​លើសពីសីតុណ្ហភាពមធ្យម នៅតំបន់មួយចំនួន ដោយទីក្រុងស៊ីដនី រដ្ឋធានីនៃរដ្ឋ New South Wales ដែលមានប្រជាជនច្រើនជាងគេបំផុតរបស់អូស្ត្រាលីនោះ នឹងមានសីតុណ្ហភាពឡើងដល់ ៣៦អង្សាសេ។

អូស្ត្រាលីកំពុងប្រឈមនឹងហានិភ័យខ្ពស់នៃរដូវកាលចំហេះព្រៃ ខណៈដែលប្រទេសនេះជួបប្រទះនឹងបាតុភូតអាកាសធាតុ El Nino ដែលទើបត្រូវបានប្រកាស នាពេលថ្មីៗនេះ ដោយការប្រកាសនោះ ជាញឹកញាប់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍ធ្ងន់ធ្ងរ ដូចជាចំហេះព្រៃ ព្យុះស៊ីក្លូន និងគ្រោះរាំងស្ងួត។

រដ្ឋមន្ត្រីសេវាសង្គ្រោះបន្ទាន់ប្រចាំរដ្ឋ លោក Jihad Dib បាននិយាយថា កម្ដៅក្ដៅហែងនេះ បានធ្វើឲ្យមានហានិភ័យកាន់តែខ្ពស់ ក្នុងការមានចំហេះព្រៃ នៅសប្តាហ៍ខាងមុខ។ ហើយអាជ្ញាធរផ្នែកពន្លត់អគ្គិភ័យ នៅថ្ងៃអាទិត្យនេះ បានចេញបម្រាមសរុបចំនួន៩ សម្រាប់ផ្នែកខ្លះនៃរដ្ឋ ក្នុងគោលបំណងកាត់បន្ថយឱកាសនៃការមានចំហេះព្រៃ។

យ៉ាងណាក្ដី រដូវកាលចំហេះព្រៃ ២លើកចុងក្រោយរបស់ប្រទេសអូស្ត្រាលី មិនសូវជាបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនោះឡើយ បើប្រៀបធៀបទៅនឹងគ្រោះមហន្តរាយ ដែលឲ្យឈ្មោះថា «Black Summer» ក្នុងឆ្នាំ២០១៩-២០២០ ពោលគឺជាចំហេះព្រៃ ដែលបានបំផ្លាញតំបន់ទំហំប៉ុនប្រទេសទួរគី និងបានសម្លាប់មនុស្ស ៣៣នាក់៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        28
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        37
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm