ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ស្នើ​ដំណោះ​ស្រាយ​៣​ចំណុច​ សម្រាប់​បញ្ហា​បំណុល​ដែល​កម្ពុជា​ជំពាក់​អាមេរិក​តាំង​ពី​ទសវត្សរ៍​១៩៧០

2021/06/01 10:47:55 pm        422

ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ស្នើ​ទៅ​អាមេរិក​បង្វែរ​បំណុល​ដែល​កម្ពុជា​ជំពាក់​អាមេរិក​ជំនាន់ លន់ នល់ ឱ្យ​ទៅ​ជា​ជំនួយ​មនុស្ស​ជួយ​ដល់​វិស័យ ៣​សំខាន់ៗ​របស់​កម្ពុជា។

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ពី​ការ​លើក​ឡើង​នូវ​ដំណោះ​ស្រាយ​បំណុល​ចាស់​បែប​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​សម្ដេច បន្ទាប់​ពី​ជំនួប​​របស់​សម្ដេច​ជាមួយ​អនុ​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក អ្នក​ស្រី Wendy R. Sherman នៅ​ឯ​វិមាន​សន្តិភាព​នៅ​រសៀល​ថ្ងៃ​នេះ។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក សម្ដេច​តេជោ ហ៊ុន សែន បាន​​បញ្ជាក់​បន្ថែម​ថា រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​ទៅ​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន (Joe Biden) ឱ្យ​ពិចារណា​ដោះ​ស្រាយ​បំណុល​ដែល​កម្ពុជា​ជំពាក់​អាមេរិក​តាម​វិធី​៣។

សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា កម្ពុជា​ស្នើ​​ទៅ​អាមេរិក​ឱ្យ​អនុញ្ញាត​ឱ្យ​កម្ពុជា​សង​បំណុល​នេះ​ឡើង​វិញ​បន្តិចៗ ហើយ​កម្ពុជា​ក៏​ស្នើ​សង​បំណុល​នេះ​ជាមួយ​ការ​ប្រាក់​មិន​លើស​ពី ១​ភាគរយ។

សម្ដេចតេជោ ហ៊ុន សែន ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា កម្ពុជា​ស្នើ​ទៅ​អាមេរិក​ឱ្យ​បង្វែរ​បំណុល​នេះ​ខ្ទង់ ៧០​ភាគរយ​ មក​ជា​ជំនួយ​សម្រាប់​ជួយ​ដល់​វិស័យ​អប់រំ វិស័យ​វប្បធម៌ និង​សកម្មភាព​ដោះ​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ។

កម្ពុជា​បាន​ជំពាក់​បំណុល​អាមេរិក​តាំង​ពី​របប​សាធារណរដ្ឋ​ខ្មែរ​ដែល​ដឹកនាំ​ដោយ​លោក​សេនា​ប្រមុខ លន់ នល់ ដែល​បំណុល​នោះ ត្រូវ​បាន​កម្ពុជា​​ចាត់​ទុក​ជា​«បំណុល​កខ្វក់» ដែល​ត្រូវ​បាន​ប្រើ​សម្រាប់​​ការ​ធ្វើ​សង្គ្រាម​នៅកម្ពុជា៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍

2026/07/24 07:50:27 pm
​UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm
​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm