ទួរគីវាយប្រហារក្រុមឧទ្ទាមឃឺដ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅរដ្ឋធានីអង់ការ៉ា

2023/10/02 05:21:03 pm        114

ទួរគីនិយាយថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសជាច្រើនលើក្រុមឧទ្ទាមឃឺដ នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ រយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាត បានវាយប្រហារក្រសួងមហាផ្ទៃរបស់ប្រទេសទួរគី។

រដ្ឋាភិបាលទួរគីបាននិយាយថា គោលដៅចំនួន២០ទីតាំង ត្រូវបានបំផ្លាញ ហើយពួកសកម្មប្រយុទ្ធជាច្រើនមកពីក្រុមឧទ្ទាមរបស់គណបក្សពលករឃើឌីស្ថាន (PKK) ដែលបានហាមឃាត់ ត្រូវបានបង្រ្កាប។

គណបក្ស PKK បាននិយាយថា ការបំផ្ទុះគ្រាប់បែកកាលពីព្រឹកថ្ងៃអាទិត្យនៅក្នុងរដ្ឋធានីអង់ការ៉ា ត្រូវបានធ្វើឡើងដោយក្រុមដែលមានទំនាក់ទំនងជាមួយពួកគេ ដោយសមាជិកម្នាក់របស់ក្រុមនោះបានបំផ្ទុះខ្លួនឯង និងអ្នកវាយប្រហារទីពីរត្រូវបានសម្លាប់ដោយនគរបាល ហើយមន្ត្រីនគរបាលពីរនាក់បានរងរបួស។

ឧបទ្ទវហេតុបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីព្រឹកថ្ងៃអាទិត្យដោយក្រុមឧទ្ទាមឃឺដ បានចាប់ផ្តើមនៅម៉ោងប្រហែល៩:៣០នាទីព្រឹក (ម៉ោងក្នុងស្រុក) នៅពេលដែលអ្នកវាយប្រហារម្នាក់បានចេញពីឡានរបស់ពួកគេ ហើយបានគប់គ្រាប់បែកតូចមួយទៅកាន់អគារក្រសួងមហាផ្ទៃដើម្បីរំខានដល់សន្តិសុខ។ ក្រោយមក អ្នកវាយប្រហារទីពីរបានបើកការបាញ់ប្រហារទៅលើអ្នកយាមនៅមាត់ទ្វារក្រសួង មុននឹងបំផ្ទុះគ្រាប់បែកអត្តឃាត។

គណបក្សពលករឃើឌីស្ថាន (PKK) ត្រូវបានចាត់ទុកថាជាក្រុមភេរវកម្មនៅក្នុងប្រទេសទួរគី សហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

ក្រសួងការពារជាតិទួរគីបាននិយាយថា ការវាយប្រហារតាមអាកាសកាលពីថ្ងៃអាទិត្យដោយរដ្ឋាភិបាលទួរគី បានកំណត់គោលដៅរូងភ្នំ ឃ្លាំង និងលេណដ្ឋានដែលប្រើប្រាស់ដោយក្រុមបះបោររបស់គណបក្ស PKK ផងដែរ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        36
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        106
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm