ពលរដ្ឋកាណាដាកាន់សាសនាស៊ីក ដឹងគុណកាណាដា បន្ទាប់ពីការចោទប្រកាន់ឥណ្ឌា ខណៈអ្នកខ្លះមានការភ័យខ្លាច

2023/10/02 05:42:42 pm        93

ពលរដ្ឋកាណាដាកាន់សាសនាស៊ីក បានដឹងគុណចំពោះនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ដែលបានបញ្ចេញសំឡេងគាំទ្រចំពោះការភ័យខ្លាចរបស់ពួកគេ ហើយក្រោកឈរឡើងប្រឆាំងនឹងប្រទេសឥណ្ឌា ខណៈអ្នកខ្លះទៀតមានការភ័យខ្លាចការសងសឹកពីប្រទេសមានប្រជាជនច្រើនជាងគេលើពីភពលោកមួយនោះ ក្នុងហានិភ័យនៃប្រតិកម្មតបយ៉ាងធ្ងន់ធ្ងរពីរដ្ឋធានី ញ៉ូវ ដេល្លី ដែលលោក Trudeau បាននិយាយថាអាចជាប់ពាក់ព័ន្ធនឹងការសម្លាប់មេដឹកនាំផ្តាច់ខ្លួនសាសនាស៊ីក។

រដ្ឋាភិបាលឥណ្ឌាបានចាត់ទុកមេដឹកនាំសាសនាស៊ីក លោក Hardeep Singh Nijjar ដែលជាពលរដ្ឋកាណាដា និងត្រូវបានបាញ់សម្លាប់កាលពីខែមិថុនា ក្នុងខេត្តប្រ៊ីដធីស កូឡំប៊ី របស់កាណាដា ថាជាភេរវករ ដោយសារតែការតស៊ូមតិរបស់លោក ក្នុងការទាមទាររដ្ឋឯករាជ្យ កាលីស្ថាន សម្រាប់ពលរដ្ឋសាសនាស៊ីក។

ប្រទេសឥណ្ឌា បានបដិសេធយ៉ាងដាច់ខាត នូវការជាប់ពាក់ព័ន្ធណាមួយរបស់ខ្លួនក្នុងការសម្លាប់លោក Nijjar ដែលបានកើតឡើងនៅចំណតរថយន្តនៃវិហារស៊ីក នៅតំបន់ Surrey ក្នុងខេត្តប្រ៊ីដធីស កូឡំប៊ី របស់កាណាដា ប៉ុន្តែពលរដ្ឋកាណាដាសាសនាស៊ីក មិនជឿជាក់លើឥណ្ឌានោះទេ ហើយប្រជាជនមួយចំនួន ដែលជាអ្នកគាំទ្រការស្វែងរករដ្ឋឯករាជ្យ កាលីស្ថាន មានការភ័យខ្លាចយ៉ាងខ្លាំង។

ប្រទេសទាំងពីរបានបណ្តេញអ្នកការទូតរវាងប្រទេសទាំងពីរ នៅក្នុងការសងសឹកមួយ បន្ទាប់ពីការប្រកាសដ៏កក្រើកពីលោកនាយករដ្ឋមន្ត្រីកាណាដា Trudeau កាលពីសប្តាហ៍មុន ប៉ុន្តែឥណ្ឌាបានចាត់វិធានការកាន់តែហួសហេតុ ដោយបានចេញការព្រមានអំពីការធ្វើដំណើរ និងបញ្ឈប់ការផ្តល់ទិដ្ឋាការដល់ជនជាតិកាណាដា។

ចំណាត់ការរបស់លោក Trudeau ប្រថុយប្រថាននឹងការផ្លាស់ប្តូរយុទ្ធសាស្ត្រសេដ្ឋកិច្ច និងនយោបាយ ដែលប្រទេសលោកខាងលិចជាច្រើនកំពុងសំដៅឆ្ពោះទៅកាន់ប្រទេសឥណ្ឌា ដើម្បីប្រឆាំងនឹងប្រទេសចិន៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        81
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        126
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm