ការស៊ើបអង្កេត៖ អគ្គិភ័យរោងការនៅអ៊ីរ៉ាក់ បង្កឡើងដោយការធ្វេសប្រហែសយ៉ាងធ្ងន់ធ្ងរ

2023/10/02 07:09:52 pm        100

លទ្ធផលនៃការស៊ើបអង្កេតរបស់រដ្ឋាភិបាល លើគ្រោះមហន្តរាយអគ្គិភ័យរោងការបាននិយាយថា អគ្គិភ័យដែលបានឆាបឆេះសាលមង្គលការមានមនុស្សយ៉ាងច្រើនកកកុញ នៅក្នុងទីក្រុងភាគខាងជើងប្រទេសអ៊ីរ៉ាក់ ដែលបានសម្លាប់មនុស្សជាង១០០នាក់នោះ ត្រូវបានស្តីបន្ទោសលើ «ការធ្វេសប្រហែសទាំងស្រុង» និងកង្វះវិធានការសុវត្ថិភាព។

លទ្ធផលស៊ើបអង្កេត ដែលត្រូវបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអាទិត្យ (១ តុលា) ដោយរដ្ឋមន្ត្រីមហាផ្ទៃ លោក Abdul Amir al-Shammari បាននិយាយថា ម្ចាស់សាល និងបុគ្គលិកបីនាក់ផ្សេងទៀត បានអនុញ្ញាតឱ្យមនុស្ស៩០០នាក់ចូលក្នុងកន្លែងប្រារព្ធពិធី នៅពេលដែលទីតាំងនោះត្រូវបានរចនាឡើងសម្រាប់ដាក់មនុស្សអតិបរមាចំនួន៤០០នាក់ប៉ុណ្ណោះ។

លោគ Shammari បានបន្ថែមថា អគ្គិភ័យបានឆាបឆេះមនុស្សនៅខាងក្នុងសាលអាពាហ៍ពិពាហ៍នោះ ហើយក្រុមជួយសង្គ្រោះបានមានការពិបាកក្នុងការចូលទៅសង្រ្គោះពួកគេ ដោយសារតែទ្វារសម្រាប់ចេញមានតិច និងមានទំហំតូចផងនោះ។

រដ្ឋមន្ត្រីមហាផ្ទៃរូបនេះ បានកត់ត្រាអ្នកស្លាប់ចំនួន១០៧នាក់ ហើយបាននិយាយថា ក្រុមស៊ើបអង្កេតបានស្នើឱ្យរដ្ឋាភិបាលគួរតែផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់គ្រួសារអ្នកស្លាប់និងរបួសទាំងនោះ ហើយការស៊ើបអង្កេតក៏បានផ្តល់អនុសាសន៍ថា គួរតែចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងក្រុមមន្ត្រីមូលដ្ឋានមួយចំនួនផងដែរ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        26
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        37
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm