Zelenskiy៖ ពុំមានអ្វីអាចធ្វើឲ្យការប្ដេជ្ញាចិត្តរបស់អ៊ុយក្រែន ប្រឆាំងនឹងរុស្ស៊ីចុះខ្សោយឡើយ

2023/10/02 07:14:07 pm        116

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយនៅក្នុងសុន្ទរកថាមួយ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ (១ តុលា)ថា មិនមានអ្វីអាចនឹងធ្វើឱ្យការប្ដេជ្ញាចិត្តប្រយុទ្ធរបស់ប្រទេសអ៊ុយក្រែន ប្រឆាំងនឹងរុស្ស៊ី ចុះខ្សោយនោះទេ រយៈពេលមួយថ្ងៃបន្ទាប់ពីសភាសហរដ្ឋអាមេរិក បានអនុម័តលើការបញ្ឈប់រយៈពេលខ្លីលើច្បាប់ផ្តល់មូលនិធិ ដែលលុបចោលជំនួយដល់អ៊ុយក្រែន។

ដោយឡែក រដ្ឋមន្ត្រីការពារជាតិរបស់អ៊ុយក្រែន លោក Rustem Umerov បាននិយាយថា លោកបានទទួលការធានាឡើងវិញអំពីជំនួយយោធាបន្ថែមទៀត នៅក្នុងការហៅទូរស័ព្ទជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែនបាននិយាយថា ទីក្រុងគីវ កំពុងធ្វើការជាមួយដៃគូអាមេរិករបស់ខ្លួន ដើម្បីធានាការសម្រេចលើថវិកាថ្មី នឹងរួមបញ្ចូលមូលនិធិសម្រាប់ប្រទេសមួយនេះ ហើយការគាំទ្ររបស់សហរដ្ឋអាមេរិក គឺនៅតែដដែល។

លោក Zelenskiy បាននិយាយក្នុងសុន្ទរកថា នៃការប្រារព្ធទិវាការពារជាតិ ដោយមិនបានបញ្ជាក់ពីការបោះឆ្នោតនៅក្នុងសភាអាមេរិកដោយផ្ទាល់នោះទេ ប៉ុន្តែបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់លោកក្នុងការតស៊ូដើម្បីជ័យជំនះរបស់អ៊ុយក្រែន។ លោកបាននិយាយថា គ្មាននរណាម្នាក់អាច «បិទ» ស្ថេរភាព ការស៊ូទ្រាំ ភាពរឹងមាំ និងភាពក្លាហានរបស់អ៊ុយក្រែនបានទេ។

ជាមួយគ្នានោះដែរ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយកាលពីថ្ងៃអាទិត្យថា គណបក្សសាធារណរដ្ឋបានសន្យាផ្តល់ជំនួយដល់អ៊ុយក្រែន តាមរយៈការបោះឆ្នោតដាច់ដោយឡែកមួយ ហើយការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន មិនអាចត្រូវបានរំខាន ទោះជានៅក្នុង «កាលៈទេសៈណាក៏ដោយ»៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        84
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        73
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        68

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm