កីឡាករប្រណាំងម៉ូតូអេស្ប៉ាញ Jorge Martin បានប្រជែងឈ្នះការប្រណាំងម៉ូតូ GP ដែលមានភ្លៀងធ្លាក់ជោកជាំ នៅជប៉ុន ដែលបណ្តាលឱ្យមានការផ្អាកជាច្រើនសារ។
កីឡាកររបស់ក្រុមប្រណាំង Pramac Racing រូបនេះគឺជាអ្នកធ្វើបានលឿនជាងគេជាកំណត់ត្រានៅទីលានប្រណាំង Suzuka ប្រទេសជប៉ុននេះដើម្បីទទួលបាន Pole Position កាលពីថ្ងៃសៅរ៍។

ការប្រកួតនៅថ្ងៃអាទិត្យម្សិលមិញ ភ្លៀវធ្លាក់ខ្លាំងតាំងពីពេលមុនប្រកួត និងដល់ពេលប្រកួត ខណៈ Jorge Martin បាននាំមុខការប្រកួតតាំងពីពេលចេញដំណើរ មុនពេលការប្រកួតត្រូវបានគណៈកម្មការរៀបចំលើកទង់ពណ៌សនៅជុំទី ២ មានន័យថា កីឡាករទាំងអស់អាចផ្លាស់ប្តូរម៉ូតូរបស់ខ្លួនទៅតាមស្ថានភាពផ្លូវដែលមានសំណើមខ្លាំង។
ការប្រកួតក៏បានដំណើរការបន្តខណៈ Jorge Martin ក៏មានកំហុសបន្តិចបន្តួច តែអាចប្រជែងមកនាំមុខគេវិញបាន ហើយក៏បានរក្សាការនាំមុខ មុនពេលដែលការប្រកួតត្រូវបានប្រកាសបញ្ចប់តែម្តង ដោយសារភ្លៀងធ្លាក់ខ្លាំង មិនរាំងនៅពេលកីឡាករទាំងអស់ប្រណាំងបានជាងពាក់កណ្តាលផ្លូវ។

ការប្រកួតក៏សំរេចផ្តល់លទ្ធផលដល់កីឡាករទាំងអស់ទៅតាមចំណាត់ថ្នាក់របស់ខ្លួនតែម្តង ហើយ Jorge Martin ជាអ្នកទទួលបានជ័យជំនះ។
ជ័យជំនះនេះធ្វើឱ្យ Jorge Martin ដេញពីក្រោយ Francesco Bagnaia តែ ៣ ពិន្ទុប៉ុណ្ណោះ ខណៈកីឡាករអ៊ីតាលីរូបនេះទទួលបានលេខ ២ ហើយលេខ ៣ ក្នុងការប្រកួតបានទៅកីឡាករអេស្ប៉ាញ Marc Marquez របស់ក្រុមហុងដា៕ អត្ថបទ៖នាង សុភាវុធ
