អង់គ្លេសវិនិយោគ៤ពាន់លានដុល្លារក្នុងគម្រោងនាវាមុជទឹក AUKUS ដើរដោយថាមពលនុយក្លេអ៊ែរ

2023/10/02 07:37:27 pm        133

យោងតាមមន្ត្រីរដ្ឋាភិបាល បានឲ្យដឹងថា ចក្រភពអង់គ្លេស បានចុះហត្ថលេខាលើកិច្ចសន្យាមានតម្លៃ៤ពាន់លានផោន ស្មើនឹង៤,៨ពាន់លានដុល្លារអាមេរិក ដើម្បីផ្តល់ហិរញ្ញវត្ថុដំណាក់កាលថ្មីនៃគម្រោងនាវាមុជទឹកវាយប្រហារជំនាន់ថ្មី SSN-AUKUS។ កិច្ចព្រមព្រៀង ដែលជាប់ពាក់ព័ន្ធជាមួយប្រព័ន្ធ BAE នៃក្រុមហ៊ុនជាច្រើនរបស់ចក្រភពអង់គ្លេស មាន Rolls-Royce និង Babcock ជាផ្នែកនៃសម្ព័ន្ធមិត្តយោធា AUKUS រវាងសហរដ្ឋអាមេរិក អូស្ត្រាលី និងចក្រភពអង់គ្លេសដើម្បីទប់ទល់ប្រទេសចិននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Grant Shapps បាននិយាយនៅក្នុងសន្និសីទប្រចាំឆ្នាំរបស់គណបក្សអភិរក្សនិយម ក្នុងទីក្រុង Manchester ថា នាវាមុជទឹកនេះ នឹងផ្តល់អំណាចដល់កងទ័ពជើងទឹកភូមិន្ទ(Royal Navy) ដើម្បីរក្សាអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រនៅក្រោមសមុទ្រ។ មេដឹកនាំ AUKUS បានបង្ហាញកគម្រោងនាវាមុជទឹករួមគ្នា កាលពិខែមីនា ក្នុងកិច្ចព្រមព្រៀងមួយ ដែលនឹងមើលឃើញថាប្រទេសអូស្ត្រាលី ជំនួសនាវាមុជទឹកដើរដោយថាមពលប្រេងម៉ាស៊ូតរបស់ខ្លួន ជាមួយនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលមានការបំបាំងកាយកាន់តែអស្ចារ្យ និងមានវង់បាញ់ពីចម្ងាយ។

ផែនការនេះជាប់ពាក់ព័ន្ធជាមួយប្រទេសអូស្ត្រាលី ដែលកំពុងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរសហរដ្ឋអាមេរិក ហើយក្រោយមកផលិតគំរូថ្មីជាមួយសហរដ្ឋអាមេរិក និងបច្ចេកវិទ្យាចក្រភពអង់គ្លេស។ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak បានកោតសរសើរផែនការនេះ ថាជា កិច្ចព្រមព្រៀងការពារជាតិពហុភាគីសំខាន់បំផុតសម្រាប់គ្រប់ជំនាន់។

ក្រុមហ៊ុនផលិតយុទ្ធោបករណ៍របស់ចក្រភពអង់គ្លេសបាន និយាយថាការវិនិយោគនេះនឹងក្តោបលើការងារអភិវឌ្ឍន៍រហូតដល់ឆ្នាំ២០២៨ និងមានការជ្រើសរើសមនុស្សបន្ថែមជាង៥.០០០នាក់ នៅការដ្ឋាន Barrow-in-Furness របស់ខ្លួននៅអង់គ្លេសភាគខាងជើង។ គំរូដំបូងនៃនាវាមុជទឹកនេះ នឹងកំណត់ពេលផ្តល់ឲ្យនៅចុងទសវត្សរ៍ឆ្នាំ២០៣០។

នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ពិបាកប្រទះឃើញ ដែលអាចធ្វើដំណើរក្នុងចម្ងាយដ៏អស្ចារ្យ រយៈពេលយូរ និងអាចបំពាក់មីស៊ីលតម្រង់គោលដៅទំនើប។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        57
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        87
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm