ឯកឧត្តម ចាយ បូរិន និងលោកជំទាវ អញ្ជើញកាន់បិណ្ឌវេនទី៣ នៃរដូវបុណ្យភ្ជុំបិណ្ឌ នៅបទុមវត្តី រាជធានីភ្នំពេញ

2023/10/02 09:39:05 pm        107

ភ្នំពេញ ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា លោកជំទាវ សូ ភត្ត្រា និងលោកជំទាវ ករុណាសិរីសុវឌ្ឍិនី អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ លុយ គន្ធី ត្រូវជាម្តាយបង្កើតរបស់ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការក្រោមឱវាទ រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនរូបទៀតបានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៣ នៃបុណ្យភ្ជុំបិណ្ឌ នៅវត្តបទុមវត្តី ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣នេះ។

ឯកឧត្តមរដ្ឋមន្ត្រី លោកជំទាវ និងក្រុមគ្រួសារព្រមទាំងមន្ត្រីក្រោមឱវាទ និងពុទ្ធបរិស័ទចំណុះជើងវត្តបានបូជាទៀនធូបផា្កភ្ញីចំពោះ ព្រះរតនត្រ័យសមាទានសីល ធ្វើកិច្ចនមស្សការ ពិធីវេរប្រគេនចង្ហាន់ គ្រឿងឧបភោគ បរិភោគ ទេយ្យទានភេសជ្ជៈ ផ្លែឈើ ជាច្រើនមុខ និងបច្ច័យដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ដើម្បីចូលរួមពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ សម្រាប់ទុកកសាងសមិទ្ធិផលនានាក្នុងវត្ត និងសូមឧទ្ទិសព្រះមហាកុសល ជូនចំពោះឧកញ៉ា មហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអ៊ី ត្រូវជាលោកឪពុកបង្កើតរបស់ឯកឧត្តម ចាយ បូរិន ព្រមទាំងឧទ្ទិសនូវផល្លានិសង្ឃជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនមាន មាតាបិតា ជីដូនជីតា ញាតិការទាំង៧សន្តាន ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា រួចផុតពីសង្គ្រាម ដែលបានចែកឋានទៅសូមដួងវិញាណក្ខ័ន្ធអ្នកទាំងអស់បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។ ឯកឧត្តម ចាយ បូរិន មានប្រសាសន៍ថា សំរាប់អ្នកកាន់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ បានចាត់ទុកថាពិធីកាន់បិណ្ឌ ឬដាក់បិណ្ឌ នៃបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យធំជាង ហើយគេតែងតែប្រារព្ធធ្វើឡើងនៅក្នុងរដូវវស្សា មានរយៈពេលចំនួន១៥ថ្ងៃ ពោលចាប់គិតពីថ្ងៃទី១រោច ដល់ថ្ងៃទី១៥រោច ខែភទ្របទជារៀងរាល់ឆ្នាំ។ ជាការពិតវិស័យព្រះពុទ្ធសាសនានៅកម្ពុជា មានការរីកចំរើនជាបន្តបន្ទាប់នៅក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ដែលយើងបានរៀបចំអោយមានឡើងវិញនូវវត្តអារាម មានព្រះសង្ឃគង់នៅដឹកនាំវត្ត ដឹកនាំពុទ្ធបរិស័ទ ក្នុងការស្តារវិស័យព្រះពុទ្ធសាសនាឡើងវិញ ក្នុងនោះវិស័យមួយនេះទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំជាតិគ្រប់ជាន់ថ្នាក់ ជាពិសេសរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរៀបចំឡើង ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ។

ក្នុងឱកាសកាន់បិណ្ឌវេនទី៣ នេះឯកឧត្តម ចាយ បូរិន លោកជំទាវ សូ ភត្ត្រា និងលោកជំទាវ លុយ គន្ធី ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការក្រោមឱវាទ រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្តសូមថ្វាយ និងប្រគេននូវគ្រឿងឧបភោគ បរិភោគ ទេយ្យទានភេសជ្ជៈ ផ្លែឈើជាច្រើនមុខ និងបច្ច័យ ដល់សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកព្រះចៅអធិការវត្ត សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សំរាប់ផ្គត់ផ្គង់ដល់ព្រះសង្ឃ និងកសាង នៅសមិទ្ធិផលនានាក្នុងទីវត្តអារាមកាន់តែរីកចម្រើន៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        28
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        236
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        223

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm