ឥណ្ឌូនេស៊ីបើកដំណើរការរថភ្លើងល្បឿនលឿនឈ្មោះ «Whoosh» ដែលគាំទ្រដោយប្រទេសចិន

2023/10/02 11:49:04 pm        64

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo នៅថ្ងៃចន្ទ (ទី២ ខែតុលា) នេះ បានសម្ពោធរថភ្លើងល្បឿនលឿនតម្លៃ ៧,៣ពាន់លានដុល្លារ ដែលតភ្ជាប់រដ្ឋធានីរបស់ប្រទេសនេះ ជាមួយនឹងទីក្រុង Bandung ពោលគឺជាគម្រោងគាំទ្រដោយប្រទេសចិន ដែលត្រូវបានរាំស្ទះដោយបញ្ហាជាច្រើន។

ផ្លូវដែកប្រវែង ១៤២គីឡូម៉ែត្រ ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏លេចធ្លោមួយរបស់លោកប្រធានាធិបតី Widodo និងជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន បានជួបប្រទះនឹងបញ្ហាជាច្រើន រាប់ចាប់ពីបញ្ហាលទ្ធកម្មដីធ្លី ការពន្យារពេលដោយសារជំងឺរាតត្បាតកូវីដ-១៩ និងការចំណាយខ្ពស់ហួសហេតុ។

ការដាក់ឲ្យដំណើរការ នៅថ្ងៃចន្ទ សម្រាប់រថភ្លើងល្បឿនលឿន ដែលមានឈ្មោះថា «Whoosh» នេះ គឺនៅឆ្ងាយពីគោលដៅដើមដំបូងនៃប្រតិបត្តិការ ក្នុងឆ្នាំ២០១៩។ លោក Widodo បាននិយាយអំឡុងពេលដាក់ឲ្យដំណើរការរថភ្លើងនេះថា៖ «ឈ្មោះនេះ ត្រូវបានដាក់ដោយយកតាមសំឡេងដ៏លឿនរបស់រថភ្លើង។ ល្បឿនប្រតិបត្តិការអតិបរមារបស់រថភ្លើងនេះ អាចឡើងដល់ ៣៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង»។

ទេសរដ្ឋមន្ត្រីដែលមើលការខុសត្រូវលើគម្រោងនេះ លោក Luhut Pandjaitan បាននិយាយនៅក្នុងពិធីសម្ពោធថា ការសាកល្បងជិះរថភ្លើង ដោយមិនគិតថ្លៃលើរថភ្លើងល្បឿនលឿននេះ ដែលបានដំណើរការតាំងពីសប្តាហ៍ទី២ នៃខែកញ្ញា នឹងត្រូវបានពន្យារពេល ហើយតម្លៃសំបុត្រនឹងត្រូវអនុវត្តនៅពាក់កណ្តាលខែតុលា។

សូមបញ្ជាក់ថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ឥណ្ឌូនេស៊ី និងចិន ជាអ្នកសាងសង់ផ្លូវរថភ្លើងនេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        9
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        50
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        52

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm