ជប៉ុន​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ការពារ Covid-19 ដល់​អត្ត​ព​លិ​ក​របស់​ខ្លួន​

2021/06/02 05:06:17 pm        121

​អូឡាំពិក៖ ជប៉ុន​ដែលជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​អូឡាំពិក​រដូវក្តៅ ២០២០ ខាងមុខនេះ​បាន​ចាប់ផ្តើម​ចាក់​ស​វ៉ាក់សាំង​ប្រឆាំង Covid-19 ដល់​អត្ត​ព​លិ​ក​របស់ខ្លួន​ហើយ ​ខណៈ​សល់​ពេល​មិន​ដល់ ២​ខែ​ទៀត​ទេ​ព្រឹត្តិការណ៍​នឹង​ចាប់ផ្តើម​។

​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​អូឡាំពិក​ជប៉ុន​ លោក Tsuyoshi Fukui បាន​កោតសរសើរ​ចំពោះ​ការ​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ សម្រាប់​អត្ត​ព​លិ​ក​ជប៉ុន​កាលពី​ថ្ងៃ​អង្គារ​ដោយ​និយាយថា ពេលនេះ​អត្ត​ព​លិ​ក​បាន​ធូរស្បើយ ​ក្នុងការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ដោយ​សុវត្ថិភាព​។​ អត្ត​ព​លិ​ក​គ្រូ​បង្វឹក គ្រូ​បង្វឹក និង​ក្រុមការងារ​ពាក់ព័ន្ធ​រប​ស់ជ​ប៉ុន​ប្រមាណ ២០០ នាក់​បានទទួល​វ៉ាក់សាំងដែល​រៀបចំ​ឡើង​កាលពី​ថ្ងៃ​ចន្ទ ​នៅឯ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​ជាតិ Ajinomoto​។ ប្រទេស​ជប៉ុន​មានការ​យឺត​យ៉ាវ​ ក្នុង​ការ​ស្វះ​ស្វែងរក​វ៉ាក់សាំង​ប្រឆាំង Covid-19 ជូន​ប្រជាពលរដ្ឋ​របស់​ខ្លួន ស្រប​ពេលដែល​ព្រឹត្តិការណ៍​អូឡាំពិក​នៅសល់​ពេល​មិន​ដល់​ ២​ខែ​ទៀត​ផង​នឹង​ចាប់ផ្ដើម​។​

​ជប៉ុន​មកដល់ពេលនេះ​ទើប​ចាក់​វ៉ាក់សាំង ​ជូន​ប្រជាពលរដ្ឋ​របស់​ខ្លួន​បាន​ត្រឹម ២% ប៉ុណ្ណោះ​នៃ​ចំនួន​ប្រជាជន​សរុបដែល​អាច​ចាក់​វ៉ាក់សាំង​បាន​។ ព្រឹត្តិការណ៍​អូឡាំពិក​រដូវ​ក្តៅ​ទីក្រុង​តូ​ក្យូ ២០២០ ដែល​លើក​មកដល់ ២០២១ នេះ​ដោយសារ Covid-19 នោះ​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា​ខាងមុខ​នេះ​ហើយនឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​៨ ខែ​សីហា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        41
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        89
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        98

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm