សភាសម្ព័ន្ធសហជីព និងសមាគមនិយោជកតំណាងឱ្យកម្មករជាង៧០ម៉ឺននាក់ គាំទ្រការដំឡើងប្រាក់ឈ្នួល ២០៤ដុល្លារ

2023/10/03 01:32:05 am        112

ភ្នំពេញ ៖ សភាសម្ព័ន្ធសហជីព សហភាពសហជីព និងសហព័ន្ធសហជីព រួមទាំងសមាគមនិយោជកនៅកម្ពុជាដែលតំណាងឱ្យកម្មករនិយោជិតជាង៧០ម៉ឺនាក់នៅទូទាំងប្រទេស បានប្រកាសគាំទ្រ និងឯកភាពទទួលយកចំពោះការដំឡើងប្រាក់ឈ្នួលអប្បរមាចំនួន២០៤ដុល្លារដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចសម្រាប់កម្មករនៅឆ្នាំ២០២៤។ 

ក្រុមសហជីពទាំងនោះរួមមាន សភាសម្ព័ន្ធសហជីពជាតិកម្ពុជា សហភាពសិទ្ធិកម្មករកម្ពុជា និងសមាគមនិយោជកក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌ និងផលិតផលធ្វើដំណើរជាដើម បានសេចក្តីថ្លែងការណ៍គាំទ្រព្រោងព្រាតចំពោះការដំឡើងប្រាក់ឈ្នួលជូនកម្មកចំនួន២០៤ដុល្លារពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។ 

សម្រាប់សហជីពដែលជាសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល ការដំឡើងចំនួន២០៤ដុល្លារនេះ ត្រូវបានធ្វើឡើងប្រកបដោយបច្ចេកទេស និងមានលក្ខណៈវិទ្យាសាស្រ្តដោយផ្អែកលើលក្ខណៈវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ស្របតាមស្តង់ដាសកលដែលអង្គការអន្តរជាតិខាងការងារបានកំណត់ក្រោមក្រសែភ្នែកតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់សហជីពដែលជាគិតគូរប្រយោជន៍ជូនកម្មករនិយោជិត។ 

ដោយឡែកសមាគមនិយោជកវិញ បានអះអាងថា ក្រៅពីប្រាក់ឈ្នួលចំនួន ២០៤ដុល្លារអាម៉េរិកក្នុងមួយខែ កម្មករ នឹងទទួលបានអត្ថប្រយោជន៍ផ្សេងៗដែលរួមមាន ប្រាក់ធ្វើការទៀងទាត់ ប្រាក់សោហ៊ុយធ្វើដំណើរ និងប្រាក់ស្នាក់នៅរួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត ដែលកម្មករម្នាក់ៗអាចទទួលបានប្រាក់ឈ្នួលប្រចាំខែជាមធ្យមរហូតដល់ ២៣២ដុល្លារអាម៉េរិក។ ការទទួលបាននេះមិនទាន់រាប់បញ្ចូលនូវការចំណាយរបស់និយោជកលើការទទួលរ៉ាប់រងបង់វិភាគទានជំនួសទាំងស្រុងលើរបបថែទាំសុខភាព និងគ្រោះថ្នាក់ការងារ ការួមចំណែកបង់វិភាគទានចំនួនពាក់កណ្ដាលជូនកម្មករនិយោជិតលើប្រាក់សោធនដោយនិយោជកទៀតផង។

សម្រាប់សមាគមនិយោជក ការដំឡើងប្រាក់ឈ្នួលរបស់រាជរដ្ឋាភិបាល បាននិងកំពុងដាក់ចេញនេះ នឹងចូលរួមលើកកម្ពស់ជីវភាព និងបន្តរក្សា និងបង្កើតឱកាសការងារជូនបងប្អូនកម្មករនិយោជិត ព្រមទាំងបន្ដជំរុញឱ្យមានបរិយាកាសវិនិយោគ និងធុរកិច្ចកាន់តែប្រសើរឡើងប្រកបដោយភាពទាក់ទាញ។

ក្រៅពីនិយោជក និងសហជីពដែលតំណាងឱ្យកម្មករនិយោជិតជាង៧០ម៉ឺននាក់រួចហើយនោះ ប្រជាបពលរដ្ឋសាមញ្ញដែលជាឪពុកម្តាយកម្មករ អ្នកលក់ដូរ និងពលរដ្ឋទូទៅ ក៏បានអបអរសាទរចំពោះការដំឡើងប្រាក់ឈ្នួលឱ្យកម្មករនិយោជិតផងដែរ។ ពួកគាត់បានលើកឡើងព្រមៗគ្នាថា ក្នុងបរិបទសេដ្ឋកិច្ចពិភពលោកនិងតំបន់កំពុងទទួលរងការយាយីពីសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន និងផលវិបាកនៃវិបត្តិកូវីដ-១៩ ការដំឡើងបន្ថែមចំនួន៤ដុល្លារ និងការរក្សាបាននូវការងារធ្វើ គឺជាកត្តាសំខាន់បំផុតដែលគួរតែអបអរសាទរព្រោះថា ប្រទេសក្នុងតំបន់អាស៊ីមិនទាន់មានប្រទេសណាមួយប្រកាសដំឡើងប្រាក់ឈ្នួលឆ្នាំ២០៤ដូចកម្ពុជានោះទេ។ 

ទន្ទឹមនឹងនោះ ក្រុមប្រជាពលរដ្ឋសង្កត់ធ្ងន់ថា ការដំឡើងប្រាក់ឈ្នួលនៅកម្ពុជាគួរតែជាការដំឡើងដែលមានលក្ខណៈប្រកួតប្រជែងក្នុងតំបន់ ដើម្បីអាចឱ្យកម្ពុជាទាក់ទាញវិនិយោគិនបន្ថែមទៀតដែលជាឱកាសបង្កើតការងារដល់ប្រជាពលរដ្ឋដែលពេញអាយុត្រៀមចូលធ្វើការដើម្បីចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងកំណើនសេដ្ឋកិច្ចជាតិជារួម៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        21
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        129
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm