លោក ខូវ ឆាយ ទម្លាយ​មូលហេតុ​អាច​នាំ​យក​លោក Lee Tae Hoon មក​ដឹកនាំ​ក្រុម​បាន​

2021/06/02 05:20:12 pm        138

​បាល់ទាត់៖ លោក ខូវ ឆាយ អគ្គលេខាធិការ​សមាគម ​កីឡាបាល់ទាត់​កង​យោធពល​ខេមរភូមិន្ទបាន​បង្ហើប​ថា ដំបូង​ឡើយ​លោក​មិនសូវ​មាន​សង្ឃឹម​ក្នុង​ការ​នាំ​យក​លោក Lee Tae Hoon មក​ដឹកនាំ​ក្រុម​នោះ​ទេ តែ​ដោយសារ​កត្តា​សំខាន់​មួយ គឺ​ការ​មាន​ទិសដៅ​ស្របគ្នា​ក្នុង​ការ​អភិវឌ្ឍន៍​បាល់ទាត់ ទើប​ឈាន​ដល់​កិច្ចព្រមព្រៀង និង​តែងតាំង​អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ថ្មី​តែម្ដង។​

​ការ​លើក​ឡើង​នេះ​បាន​ធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​ការប្រកាស​ផ្លូវការ​អ្នកចាត់ការ​ក្រុម​ថ្មី ​របស់​សមាគម​កីឡាបាល់ទាត់​កង​យោធពល​ខេមរភូមិន្ទ គឺ​លោក Lee Tae Hoon ក្រោម​​កិច្ចសន្យា​រយៈ​ពេល ២​ឆ្នាំ​កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០២១ នេះ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល។​ លោក ខូវ ឆាយ បន្ដ​ថា គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េខាងត្បូង​នេះ នឹង​ត្រូវ​កាត់​តួនាទី​ដូច​អ្នកចាត់ការ​ទូ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​លោក Keisuke Honda ពោល​គឺ​លោក​នឹង​គ្រប់គ្រង​លើ​ការ​បច្ចេកទេស​រួម​របស់​ក្លិប រួម​ទាំង​គ្រូ​បង្វឹក​ផង​ដែរ។ ក្លិប​រំពឹង​ថា វត្តមាន​របស់​លោក Lee Tae Hoon នឹង​ធ្វើ​ឲ្យ​សមាគម​កីឡាបាល់ទាត់ ​កង​យោធពល​ខេមរភូមិន្ទ​កាន់តែ​រីកចម្រើន និង​មានការ​ប្រកួតប្រជែង​កាន់តែ​ខ្ពស់​ទាំង​ក្នុង​លី​គ ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន និង​ការប្រកួត​ផ្សេង​ៗ​​ទៀត។​ ទន្ទឹម​ជាមួយគ្នា​លោក Lee Tae Hoon ក៏បាន​សម្ដែង​នូវ​សេចក្ដី​រីករាយ​ចំពោះ​ការ​ទទួល​បាន​ឱកាស ដើម្បី​ដឹកនាំ​ក្រុមបាល់ទាត់​នៅ​កម្ពុជា​វិញ​ផង​ដែរ។ លោក​បាន​ប្ដេជ្ញា​ចិត្តនឹង​ប្រើប្រាស់​បទពិសោធន៍ និង​សមត្ថភាព​ដែល​ខ្លួន​មាន ដើម្បី​ចូលរួម​អភិវឌ្ឍន៍​សមាគម​កីឡាបាល់ទាត់​ កង​យោធពល​ខេមរភូមិន្ទ​ឲ្យ​រីកចម្រើន ហើយ​ក្លាយ​ជា​ក្លិប​មានឈ្មោះ​បោះ​សំឡេង​មួយ​ក្នុង​តំបន់​នា​ថ្ងៃ​អនាគត។​

សូម​បញ្ជាក់​ថា លោក Lee Tae Hoon បាន​មក​បម្រើ​ការងារ​នៅ​កម្ពុ​ជា​ដំបូង ជាមួយ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ក្នុងនាម​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​កាលពី​ឆ្នាំ​២០១០ រហូតដល់​ឆ្នាំ​២០១៨ ទើប​លោក​ផុត​កិច្ចសន្យា​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា លោក​ក៏​ផ្ទេរ​ទៅ​ដឹកនាំ​ក្លិប Hoang Anh Gia Lai នៃ​លី​គ​កំពូល​វៀតណាម។ ប៉ុន្តែ​រយៈពេល ២​ឆ្នាំដែល​លោក​ដឹកនាំ​ក្រុម​លី​គ​កំពូល​វៀតណាម​នេះ ហាក់​ទទួល​លទ្ធផល​មិនសូវ​ល្អ​ឡើយ ដែល​នាំ​ឲ្យ​ក្លិប​សម្រេច​ចែក​ផ្លូវ​គ្នា​ជាមួយ​លោក​តែម្ដង មុន​លោក​ត្រឡប់​មក​កម្ពុជា និង​ទទួល​បាន​ការងារ​ថ្មី ជា​អ្នកចាត់ការ​ក្រុម​ថ្មី​នៃ​សមាគម​កីឡាបាល់ទាត់​ ​កង​យោធពល​ខេមរភូមិន្ទ​ពេលនេះ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        103
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        116
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm